leftcenterrightdel
លោក Vo Van Thuong លោក​ Vu Duc Dam លោក Thuan Huu និងឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថតរូបជាមួយថ្នាក់ដឹកនាំាសារព័ត៌មានកងទ័ពប្រជាជន

មានប្រសាសន៍នៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានបញ្ជាក់ថា ពិធីបុណ្យសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៨ បានបញ្ជាក់នូវការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម ជាការរួមចំណែកជាមួយអង្គការស៊ីវិលនៅទូទាំងប្រទេសក្នុងការខិតខំប្រឹងប្រែងសម្រេចសន្ទស្សន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៧ ការកសាងបក្ស រដ្ឋឲ្យរឹងមាំ ការធានាសន្តិសុខនយោបាយ ការផ្សព្វផ្សាយពីទឹកដី និងមនុស្សវៀតណាមដល់ពិភពលោក។ លោក Vu Duc Dam ជឿជាក់ថា ឆ្នាំ២០១៨ សារព័ត៌មានវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកថែមទៀតក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

នារសៀលថ្ងៃទី១៦ មិនា លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញមកទស្សនាពិធីបុណ្យសរព័ត៌មានវៀតណាម និងទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ស្ថាប័នសារព័ត៌មានក្នុងការឆ្លុះបញ្ចាំងទាន់វេលានូវសកម្មភាពនយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ បញ្ហាអន្តរជាតិលើពិភពលោកនិងក្នុងតំបន់នាពេលកន្លងមក។

ក្រោមប្រធានបទ “សារព័ត៌មានវៀតណាមរួមដំណើរជាមួយប្រទេសជាតិក្នុងការផ្លាស់ថ្មី” ពិធីបុណ្យសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៨ មិនា៕

បកប្រែដោយ Thanh Cong