leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue មានប្រសាសន៍នៅពិធី (រូបថត៖ baochinhphu.vn)

សៀវភៅសដែលបោះពុម្ពផ្សាយលើកទី ១០ បានប្រមូលយោបល់របស់ក្រុមហ៊ុនជាសមាជិក EuroCham ដែលធ្វើអាជីវកម្មលើវិស័យផ្សេងៗគ្នា។ សៀវភៅសឆ្នាំ២០១៨ របស់ EuroCham បានសសេរថា វៀតណាមមានប្រៀបជាច្រើន ដើម្បីក្លាយទៅជាប្រទេសទាក់ទាញសហគ្រាសអឺរ៉ុបច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ មានប្រសាសន៍នៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue សង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសដែលផ្ដល់កាលានុវត្តភាពវិនិយោគជាច្រើន និងវៀតណាមតែងតែជាប្រទេសស្វាគមន៍វិនិយោគិនជានិច្ច។ លោកឧបនាយករដ្ឋមន្ត្រីស្នើឲ្យ EuroCham ចូលរួមយ៉ាងសកម្មក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ដើម្បីរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងឲ្យបានឆាប់ៗ៕

បកប្រែដោយ Thuy Anh