leftcenterrightdel
ម៉ូតសម្លៀកបំពាក់​របស់​អ្នកច្នៃម៉ូត Minh Hanh ស្ដែងនៅសប្តាហ៍បង្ហាញម៉ូតវៀតណាម - អ៊ីតាលី (រូបថត៖ គណៈកម្មការចាត់តាំង)

ព្រឹត្តិការណ៍សប្តាហ៍បង្ហាញម៉ូតសម្លៀកបំពាក់វៀតណាម - អ៊ីតាលីមានការចូលរួមរបស់អ្នកច្នៃម៉ូតចំនួន ១៨ នាក់ ក្នុងនោះមានពីរនាក់មកពីប្រទេសអ៊ីតាលី។ ក្នុងព្រឹត្តិការណ៍សប្តាហ៍បង្ហាញម៉ូតសម្លៀកបំពាក់នេះ  អ្នកច្នៃម៉ូតនឹងស្ដែងសម្លៀកបំពាក់ថ្មីបំផុតជាពិសេសគឺសម្លៀកបំពាក់ធ្វើ​ពី​ក្រណាត់សូត្រ។ ទន្ទឹមនឹងឈុតស្ដែង គណៈកម្មការចាត់តាំងនៅបង្ហាញការត្បាញក្រណាត់សូត្ររបស់ទីក្រុងហាណូយនិងទីក្រុង Bao Loc (ខេត្ត Lam Dong) ដើម្បីលើកតម្កើងភូមិត្បាញក្រណាត់សូត្រ ផ្នែកត្បាញសូត្រ និងសិល្បករចង់រក្សាតំលៃប្រពៃណី៕

បកប្រែដោយ Thuy Anh