leftcenterrightdel
ក្រសួងសុខាភិបាលវៀតណាមទទួលរង្វាន់អន្តរជាតិអំពីការគ្រប់គ្រងបារី (រូបថត៖laodong.vn)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Nguyen Thi Kim Tien បានថ្លែងអំណរគុណចំពោះអង្គការសុខាភិបាលពិភពលោក (WHO) និងមូលនិធិសប្បុរសធម៌  Bloomberg រួមទាំងអង្កការជាតិ​ និងអន្តរជាតិនានាដែលបានគាំទ្រ និងធ្វើដំណើរជាមួយក្រសួងសុខាភិបាល វៀតណាម ក្នុងការបង្ការ និងទប់ស្កាត់នូវរាល់ផលប៉ះពាល់ពីបារីក៏ដូចជាជំងឺមិនឆ្លងមេរោគផងដែរ។

រង្វាន់នៅឆ្នាំនេះត្រូវបានប្រគល់ជូនអង្គការរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលចំនួន ៦ រួមមានវៀតណាម El Salvador ម៉ិកស៊ិក សេណេហ្គាល់ អ៊ូហ្គង់ដា និងប្រទេសអាហ្សង់ទីន ។ ក្នុងនោះ វៀតណាមជាប្រទេសតំណាងតែមួយគត់ដែលមកពីតំបន់អាស៊ី និងទ្វីបមហាសមុទ្រ៕

បកប្រែដោយ Van Hoa