លោកតាទាំងពីរនេះបាននិនាយថា តាំងពីដើមមកក្នុងព្រៃមានសត្វសាហាវជាច្រើន ក្រោមទន្លេមានសត្វក្រពើជាច្រើន។ ប្រជាពលរដ្ឋធ្វើដំណើរតាមព្រៃគឺខ្លាចខ្លា ប៉ុន្ដែការធ្វើដំណើរតាមផ្លូវទឹកគឺខ្លាចក្រពើ។ ពីរូបព្រះពស់ Nagar គឺជាសត្វនិមិត្ដរូបរបស់ជនខ្មែរដែលធ្វើឲ្យសត្វក្រពើភ័យខ្លាច និងគេចខ្លួនបាត់ទៅ ដូច្នេះប្រជាពលរដ្ឋបានធ្វើទូកងមានរូបរាង្គដូចរូបនេះដែរ។

leftcenterrightdel
 
leftcenterrightdel
ក្រុមប្រណាំងទូកងត្រៀមខ្លួនប្រណាំង

ទូកងមានប្រវែង ២៩ ដល់ ៣០ ម៉ែត្រ ទទឹង ២ ម៉ែត្រ។ ទូកងមានរូបរាង្គដូចពស់ ហើយក្បាលទូកងបានគូររូបភាពខ្លា ដំរី ដែលបង្ហាញភាពស្រស់ស្អាត ព្រមទាំងបង្ហាញកម្លាំងរបស់ទូកងដែរ។ ទាំងសងខាងទូកងបានចម្លាករូបភាពនាគ រូបភាពរលកទឹកជាដើម។

ទូកងដោយប្រជាពលរដ្ឋក្នុងភូមិ និងស្រុករួមចំណែកធ្វើឡើង។ ចំពោះជនរួមជាតិខ្មែរ ជីរភាពរបស់គេបានផ្សាភ្ជាប់ជាមួយវត្ដអារាមដែលជាកន្លែងសក្ដារបូជា។ ដូច្នេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រជាពលរដ្ឋបានរៀបចំបាយ សំឡរ ចំណី ផ្លែឈើប្រគេនវត្ដ។ នៅមណ្ឌលទីក្រុង Soc Trang មុនថ្ងៃរៀបចំការប្រណាំងទូកង ប្រជាជននៅគ្រប់ទិសទីបានមកទស្សនា។ ក្រុមប្រណាំងទូកងមួយចំនួនបានចាប់ផ្ដើមប្រកួតប្រជេង។ សងខាងមាត់ទន្លេលាតសន្ធឹងជិតពីរគីឡូម៉ែ្រត រាប់ពាន់នាក់ក្នុងខេត្ដ​និងខេត្ដដទៃទៀត សម្បីតែភ្ញៀវបរទេសបានមកទស្សនាជាច្រើនដែរ។ ការប្រណាំងទូកងនៅវាលទំនាបទន្លេ Cuu Long និយាយរួម និងខេត្ដ Soc Trang និយាយ​ដោយឡែកបានធ្វើឲ្យជនជាតិទាំងអស់កាន់តែជិតស្និទ្ធ និងសាមគ្គីភាពផងដែរ៕

បកប្រែដោយ Pham Diep