មេឃខ្មៅងងឹត និងអាកាសធាតុរងារខ្លាំង (ប្រមាណ ៥ អង្សារសេ) បានបណ្តាលឲ្យចរាចរណ៍និងមធ្យោបាយដឹកជញ្ជូន មិនធ្វើដំណើរងាយស្រួលនោះទេ។ ក្រោយពីឯកភាពគ្នា យើងខ្ញុំគ្រាន់តែយកឥវ៉ាន់ជាចាំបាច់យកតាមខ្លួន និងចេញដំណើរដោយថ្មើរជើងតាមថ្នល់មានប្រវែងប្រមាណ ៥ គីឡូម៉េត្រទៅកាន់មជ្ឈមណ្ឌលឃុំ។

leftcenterrightdel
តំណាងធនាគារពាណិជ្ជកម្មភាគហ៊ុនយោធាវៀតណាម (MB) ប្រគល់អំណោយជូនប្រជាជននៅឃុំ Long Phieng ស្រុក Yen Chau ខេត្ត Lang Son

ដំណើរការទៅកាន់ឃុំនេះធ្វើឲ្យយើងខ្ញុំពិតជាហត់នឿយនិងឃ្លានបាយ ដោយយើងត្រូវចំណាយពេលនៅតាមផ្លូវប្រមាណ ៣០០ គីឡូម៉ែត្រ ពីរដ្ឋធានីហាណូយ គួបផ្សំជាមួយអាកាសធាតុរងារយ៉ាងខ្លាំងពេកនៅលើតំបន់ភ្នំនេះ។ ឃើញអញ្ចឹងដែរអ្នកនាង Lu Kieu Nga លេខាធិការិនីរបស់ទីស្នាក់ការក្រុមហ៊ុន MB បានយកនំនិងទឹកសុទ្រមកឲ្យអ្នកទាំងអស់គ្នាក្នុងក្រុមដើម្បីពៅកម្លាំងយ៉ាងមមាញឹកសំរាប់ធ្វើដំណើរបន្តទៀតនៅកំណាត់ផ្លូវខាងមុខ។ ដល់ម៉ោង ២០  ក្រុមការងារបានមកដល់សាលាបឋម Long Phieng។ បន្ទាប់មកសមាជិកក្នុងក្រុមការងារបានជួបជុំគ្នានៅក្បែរដុំភ្លើងធំមួយ ដែលបានដុតឡើងដើម្បីកំដៅខ្លួន យើងអង្គុយជំវិញដុំភ្លើងដោយជជែកគ្នាផង រួមគ្នាច្រៀងផង ដើម្បីធ្វើឲ្យបំភ្លេចចោលអាកាសធាតុរងារ។ យប់នេះប្រាកដជាគួរឲ្យចាប់អារម្មណ៍បំផុត ដោយមិនអាចបំភ្លេចបានឡើយ!

ពេលព្រលឹមឡើង ប្តីប្រព័ន្ធ លោក Lo Van Ho (អាយុ៦០ឆ្នាំ) នៅភូមិ Ta Buong និងបីចៅឈ្មោះ Lo Duc Nguyen (អាយុ ៣ ឆ្នាំ) បានមកពិនិត្យជំងឺ។ លោកបានស្បាយរីករាយនិយាយថា៖ «ថ្ងៃនេះ បងប្អូនក្នុងភូមិមានសេចក្តីសប្បាយរីករាយណាស់ដែលបានទទួលដំណឹងថា មានក្រុមគ្រូពេទ្យនិងធនាគារមកត្រួតពិនិត្យ ចែកថ្នាំ និង ប្រគល់អំណោយឲ្យប្រជាជន»។

leftcenterrightdel
 
leftcenterrightdel
គ្រូពេទ្យពិនិត្យជំងឺ និងចែកថ្នាំដោយឥតគីតថ្លៃឲ្យបងប្អូននៅឃុំ  Long Phieng ស្រុក Yen Chau ខេត្ត Son La

ថ្នាំព្យាបាលជំងឺរាប់រយប្រភេទត្រូវបានចែកឲ្យប្រជាជននៅទីនេះ។ ថ្នាំទាំងនេះ ត្រូវបានជួយឧបត្ថម្ភដោយធនាគារ MB និងបុគ្គល និងសហគ្រាសនានា។ ក្រៅពីនេះ ក្រុមគ្រូពេទ្យដោយស្ម័គ្រចិត្តបានរៀបចំកម្មវិធី "អប់រំអំពីសុខភាព" និង "សៀវភៅសម្រាប់កុមារ" សម្រាប់កូនសិស្សនៅសាលាបឋមសិក្សា Long Phieng។ រីឯធនាគារវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV) បានជួយឧបត្ថម្ភអាវរងារចំនួន ២០០  និងអាហារូបករណ៍ចំនួន២០ រួមទាំង សៀវភៅជាច្រើនក្បាលទៀត។ ក្នុងមួយថ្ងៃប្រជាជនជិត ១.៥០០ នាក់បានមកពិនិត្យជំងឺ និងទទួលថ្នាំព្យាបាលជំងឺដោយឥតគីតថ្លៃ។

leftcenterrightdel
ចែកថ្នាំព្យាជំងឺដោយឥតគិតថ្លៃឲ្យប្រជាជននៅឃុំ  Long Phieng ស្រុក Yen Chau ខេត្ត Son La

លោកវរសេនីយ៍ត្រី Nguyen Van Hanh អនុប្រធានផ្នែកនយោបាយនៅបុស្តិ៍ការពារព្រំដែន Chieng Tuong បានឲ្យដឹងថា កម្មវិធីព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃដោយធនាគារ MB ក្រុមគ្រូពេទ្យដោយស្ម័គរចិត្ត និងសមាគមយុវជននៃកាសែតកងទ័ពប្រជាជន បានសហការគ្នារៀបចំឡើងពិតជាល្អមែន ក្នុងគោលបំណងការពារ ថែរក្សា និងលើកកំពស់សុខភាពរបស់ប្រជាជន។

បកប្រែដោយ Van Hoa