leftcenterrightdel
ឯកអគ្គរដ្ឋទូតជាស្រ្ដីជូនពរឆ្នាំថ្មីដល់ប្រជាជនវៀតណាម(រូបថត៖ baomoi.com)

ក្នុងវីដីអូមួយដោយស្ថានឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅហាណូយចែករំលែកនាពេលថ្មីៗនេះ  លោកស្រី Ping Kitnikone ឯកអគ្គរដ្ឋទូតកានាដាបានឲ្យដឹងថា ស្ដ្រីជាគ្រឹៈស្ថាននៃការកសាងគ្រួសារ​និងប្រទេសជាតិ។ ស្ដ្រីខ្លាំង និងសុភមង្គលនឹងនាំមកឲ្យសង្គមមួយខ្លាំងក្លា និងរុងរឿង។  “ក្នុងបរិយាកាសវៀតណាមដែលកំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្ញុំសូមជូនពរដល់មិត្ដវៀតណាម ជាពិសេសគឺស្រ្ដីក្នុងឆ្នាំថ្មីមានសេចក្ដីសុខ និងសុភមង្គល”។

ទន្ទឹមនឹងនោះ លោកស្រី Beatrice Maser ឯកអគ្គរដ្ឋទូតស្វិសបានជូនពរដល់ប្រទេស និងប្រជាជនវៀតណាមក្នុងឆ្នាំថ្មីប្រកប​ដោយជោគជ័យ។ រីឯលោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់សង្ឃឹមថា នាឆ្នាំថ្មីខាងមុខនេះ ប្រទេស​វៀតណាម និងនូវែលហ្សេឡង់នឹងមានស្ដ្រីដើរតួនាទីដឹកនាំច្រើនថែមទៀត។ ព្រមទាំងលោកស្រី Wendy Matthews ជូនពរដល់ប្រទេស និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសេចក្ដីសុខ និងរុងរឿង” ដែរ ៕

បកប្រែដោយ Pham Diep