leftcenterrightdel
រូបថត ឧទាហរណ៍ (រូបថត៖ nld.com.vn)

ដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ប្រធានសហភាពពលករវៀតណាម និងការបំផុសចលនារបស់គណៈអធិបតីនៃសហភាពពលករនៅសន្និសីទលើកទី ១១ គណៈប្រតិបត្ដិនៃអគ្គសហភាពពលកម្មវៀតណាម អាណត្ដិ ១១ នាពេលថ្មីៗនេះ ប្រតិភូទាំងឡាយបានផ្ញើសារគាំទ្រកម្មវិធី “បុណ្យចូលឆ្នាំថ្មីសម្រាប់កម្មករ” ឆ្នាំ ២០១៨។ បន្ទាប់ពីពិធីបំផុសចលនាចាប់ផ្ដើម មានសប្បុរសជនជាច្រើនបានផ្តល់ជំនួយជាទឹកប្រាក់សរុបចំនួន ៦ ពាន់លានដុង។ ឈរលើស្មារតីនោះ អង្គការសហជីពនៅទូទាំងប្រទេសបានជ្រួតជ្រាបតាមគោលការណ៍រៀបចំបុណ្យចូលឆ្នាំថ្មីសម្រាប់កម្មករដោយសកម្មភាពជាក់ស្ដែងដែលទាក់ទាញការយកចិត្ដទុកដាក់ពីសង្គម។ បុគ្គល អង្គការមនុស្សធម៌ យុវជនជាច្រើនក៏បានអបអរសាទរ និងរួមគ្នារៃអង្គាស ចែករំលែកការលំបាកជាមួយកម្មករក្រីក្រ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាទទួលបានការចិត្ដទុកដាក់ពីបក្ស រដ្ឋ អង្គការសហជីពនៅគ្រប់ជាន់ថ្នាក់ និងអាជីវកម្មក៏ពិតមែន ប៉ុន្ដែជីវភាពរបស់នៅរបស់កម្មករមួយផ្នែកនៅតែមានការលំបាដែរ។ កម្មករណាក៏មានក្តីសុបិនបានទទួលអំណរឆ្នាំថ្មីជាប្រពៃណីពោរពេញដោយភាពកក់ក្តៅ និងសប្បាយរីករាយខណៈបានជួបជុំក្រុមគ្រួសារ។ អង្គការសហជីព  សហគ្រាស សប្បុរសជន​ និងសង្គមទាំងមូលបានយកចិត្ដទុកដាក់ និងផ្ដល់ការឧបត្ថម្ភដល់កម្មករក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ប្រការនេះមិនត្រឹមតែពង្រីកប្រពៃណីជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររបស់កម្មករជាមួយម្ចាស់សហគ្រាសទៀតផង៕

បកប្រែដោយ Pham Diep