leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងប្រតិភូមួយចំនួនចុចប៊ូតុងចេញផ្សាយទស្សនាវដ្តីអនឡាញ “សហគ្រិនវៀតណាម”

មានប្រសាសន៍នៅទីនេះ លោកប្រធានរដ្ឋ Tran Dai Quang បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ និងមានគោលការណ៍ គោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តការអភិវឌ្ឍ ពង្រីកតួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជនក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ វិស័យសេដ្ឋកិច្ចឯកជនមួយថ្ងៃកាន់តែអភិវឌ្ឍនៅតាមតំបន់នានា ព្រមទាំងសកម្មចូលរួមទីផ្សារជាតិ និងអន្តរជាតិ រួមចំណែកដ៏សំខាន់ក្នុងការប្រមូលប្រភពកម្លាំងសង្គមសម្រាប់ការអភិវឌ្ឍ ផលិត ធ្វើអាជីវកម្ម កែលំអជីវភាពរស់នៅរបស់ប្រជាជន និងធានាសុខុមាលភាពសង្គមទៀតផង។

លោក Tran Dai Quang បានស្នើឲ្យសហគ្រិនវៀតណាមគប្បីផ្លាស់ថ្មី ច្នៃប្រឌិតដោយឥតឈប់ឈរ និងបុរេចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល បង្កើនពាណិជ្ជសញ្ញា និងសេវាកម្មរបស់វៀតណាមឲ្យមានលក្ខណៈអន្តរជាតិ រួមចំណែកអភិវឌ្ឍប្រទេសជាតិ ផ្សព្វផ្សាយអំពីរូបភាពប្រទេស និងប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Huyen Trang