leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan  ឧទ្ទេសនាមអំពីកាសែតកងទ័ពប្រជាជនវៀតណាម

លោកឧត្តមសេនីយ៍ត្រី Pham Van Huan  បានឧទ្ទេសនាមអំពីប្រវត្តិសាស្រ្ត ប្រពៃណី ភារកិច្ចរបស់កាសែតកងទ័ពប្រជាជន និងទិសដៅអភិវឌ្ឍរបស់កាសែតនៅពេលខាងមុខ។ លោកក៏បញ្ជាក់ថា កាសែតកងទ័ពប្រជាជនគឺជាកាសែតដែលមានកិត្យានុភាពរបស់​វៀតណាម។ ក្នុងរយៈពេល ៦៨ ឆ្នាំកន្លងមក កាសែតកងទ័ពប្រជាជនបានសម្រេចល្អនូវភារកិច្ចប្រវត្តិសាស្រ្ត រួមវិភាគទានដល់បុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិវៀតណាម។ អនុវត្តតាមមាគ៌ាការបរទេសរបស់បក្ស រដ្ឋ វៀតណាម កាសែតកងទ័ពប្រជាជនបានផ្សព្វផ្សាយព័ត៌មានពិភពលោក ក្នុងនោះផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយអំពីទំនាក់ទំនងវៀតណាម-អាមេរិក និងស្ថានការណ៍សេដ្ឋកិច្ច-នយោបាយរបស់អាមេរិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan និងអ្នកកាសែតកងទ័ពប្រជាជនថតរូបជាមួយគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យ George Mason

លោកឧត្តមសេនីយ៍ត្រី Pham Van Huan បានឲ្យដឹងថា អនុវត្តតាមគម្រោងអភិវឌ្ឍកាសែតកងទ័ពប្រជាជនឲ្យក្លាយទៅជាស្ថានប័នពហុប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយអនឡាញកាសែតកងទ័ពប្រជាជនបាននាទីវីដេអូ និងអូឌីអូប្រកបដោយមានគុណភាព និងបានទស្សនិកជនចាប់អារម្មណ៍ និងវាយតំលៃខ្ពស់៕

បកប្រែដោយ Thuy Anh