ក្នុងជំនួបនេះ លោក Nicolas Audier មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងទៅ EuroCham មានសកម្មភាពជាច្រើន និងកម្មវិធីជំរុញពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពរវាងសហគ្រាសអឺរ៉ុប និងទីក្រុងហូជីមិញ។ គណៈប្រតិភូបានផ្តល់នូវដំណោះស្រាយមួយចំនួនដល់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដំណោះស្រាយអំពី បច្ចេកវិទ្យាបៃតងរបស់ទីក្រុងអឺរ៉ុប; ថាមពលបៃតងថាមពលកកើតឡើងវិញរបស់សហគ្រាសអឺរ៉ុប; លើលកម្ពស់សេវាកម្ម logistic; វិស័យឱសថជាដើម។

leftcenterrightdel
EuroCham យកចិត្តទុកដាក់លើវិស័យអភិវឌ្ឍជាច្រើនរបស់ទីក្រុងហូជីមិញ

លោក Nguyen Thanh Phong បានឲ្យដឹងថា វិស័យខាងលើនេះ គឺជាបញ្ហាដែលទីក្រុងហូជីមិញ កំពុងយកចិត្តទុកដាក់ និងអំពាវនាវទុនវិនិយោគពីបរទេស ក្នុងនោះមានការអភិវឌ្ឍទីក្រុងឆ្លាត និងការអភិវឌ្ឍថាមពលស្អាត។ នាពេលខាងមុខ ថ្នាក់ដឹកនាំទីក្រុងនឹងសហការជាមួយ EuroCham យ៉ាងជិតស្និទ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅជាក់ស្តែងថែមទៀត។ លោក Nguyen Thanh Phong ក៏បានសន្យាថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអឺរ៉ុបធ្វើការវិនិយោគនៅទីក្រុងហូជីមិញ។

សូមរំលឹកដែរថា នាពេលព្រឹកថ្ងៃដដែល លោក Nguyen Thanh Phong បានជួបពិភាក្សាការងាជាមួយថ្នាក់ដឹកនាំទទួលបន្ទុកតំបន់អាស៊ានរបស់សាជីវកម្ម Hilton។ ភាគីទាំងពីរបានចែករំលែកពីកាលានុវត្តនភាព សក្កានុភាព និងទិសដៅនានា ដើម្បីជំរុញសមត្ថភាព និងប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍របស់ទីក្រុងនាពេលខាងមុខ។

បកប្រែដោយ Van Hoa