leftcenterrightdel
 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានប្រសាសន៍នៅជំនួបការងារ។ (រូបថត៖ baochinhphu.vn)

មានប្រសាសន៍នៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ជាពិសេសក្នុងរយៈពេលតម្លៃកៅស៊ូចុះថ្លៃ ប៉ុន្តែកម្មាភិបាល បុគ្គលិកនៃសម្ព័ន្ធក្រុមហ៊ុននៅខំប្រឹងប្រែង ពុះពារការលំបាក រក្សាយ៉ាងមាំមួននូវការផលិតធ្វើអាជីវកម្ម។

ក្នុងឱកាសនេះដែរ លោក Nguyen Xuan Phuc បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រីកលទ្ធផលដែលសម្រេចបាន ព្រមទាំងបង្កើនការគ្រប់គ្រង និងរៀបចំរចនាសម្ព័ន្ធឡើងវិញដោយតម្លាភាព មិនឲ្យបាត់បង់ដើមទុនរបស់រដ្ឋ។ ទន្ទឹមនឹងនោះ សម្ព័ន្ធក្រុមហ៊ុន ត្រូវតែចាប់អារម្មណ៍លើឧស្សាហកម្មកែឆ្នៃ យកចិត្តទុកដាក់ និងថែទាំជីវភាពរស់នៅរបស់ពលករ ជាពិសេសគឺពលករិនីផងដែរ។ល៕

បកប្រែដោយ Huyen Trang