leftcenterrightdel
 រូបថតឧទាហរណ៍ (រូបថត៖ vnanet.vn)

គេហទំព័រ Asian Correspondent ចាត់ទុកថា វៀតណាមមិនគ្រាន់តែក្លាយទៅជាប្រទេសផលិតឈានមុខគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ តែថែមទាំងស្ថិតនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីឥណ្ឌាក្នុងបញ្ជីសេដ្ឋកិច្ចអភិវឌ្ឍឆាប់រហ័សជាងគេនៅលើពិភពលោកទៀតផង។ យោងតាមគេហទំព័រនេះផងដែរ មានកក្តាជាច្រើនដែលកំណត់កំណើនរបស់សេដ្ឋកិច្ចវៀតណាមនៅបណ្ដាឆ្នាំថ្មីៗនេះ ជាពិសេសគឺប្រៀបនឹងបណ្តាប្រទេស ASEAN ឯទៀត។ នោះគឺជាយុទ្ធសាស្រ្តធ្វើពពិធកម្ម ផលិតផលរបស់បណ្ដាសហគ្រាស និងទីផ្សារនាំចេញ ហើយចំនួនប្រជាជនវៀតណាមកើនឡើងដោយមានធនធានមនុស្សវ័យក្មេងមានសមត្ថភាព ហើយដោយសារទីតាំងភូមិសាស្រ្តរបស់ខ្លួន វៀតណាមអាចអភិវឌ្ឍពាណិជ្ជកម្មតាមផ្លូវសមុទ្រជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។ ហេតុនេះ វៀតណាមគឺជាប្រទេសទាក់ទាញអារម្មណ៍ចំពោះបណ្ដាក្រុមហ៊ុនពហុជាតិ និងអ្នកវិនិយោគបរទេស។ ក្នុងគ្រានោះដែរ គេហទំព័រទេសចរណ៍ Mayo Advertiser ចាត់ទុកថា ផ្នែកទេសចរណ៍គឺជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសំខាន់ ដែលជម្រុញសេដ្ឋកិច្ចវៀតណាម។ យោងតាមគេហទំព័រ Mayo Advertiser ដោយមានកន្លែងទេសចរណ៍ពិសេសដូចជា ឈូងសមុទ្រ Ha Long ទីក្រុង Hoi An ទីក្រុង Da Nang វៀតណាមគឺជាកន្លែងល្អសម្រាប់ក្រេបទឹកឃ្មុំ៕

បកប្រែដោយ Thanh Cong