លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានជម្រាបជូនស្នងការដ្ឋាននគរបាលខេត្ត Dong Thap ពីលទ្ធផលដែលទទួលបាននៅឆ្នាំ២០១៨ ព្រមទាំងរំពឹងថា កងទ័ពការពារព្រំដែននៃខេត្តព្រៃវែង និងខេត្ត Dong Thap នឹងបន្តសហការគ្នាក្នុងការរក្សាសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រឆាំងនឹងបទល្មើស ដោះស្រាយបញ្ហាទាំងអស់ដែលកើតឡើងនៅតាមតំបន់ព្រំដែនក្នុងស្មារតីសាមគ្គីភាព ជួយគាំទ្រគ្នាទៅវិញទៅមក។

leftcenterrightdel
លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងជូនអំណោយកងទ័ពការពារព្រំដែនខេត្ត Dong Thap (រូបថត៖ bienphong.com.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម២០១៩ លោកស្នងការរងបានជូនពរកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Dong Thap មានសុខភាពល្អ បំពេញភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thuy Anh