ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ មានលោកវរសេនីយ៍ឯក Nguyen Van Tru - មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពមួយចំនួនទៀតផង។

leftcenterrightdel
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃខេត្ត Tay Ninh (រូប​ថត៖ baoquankhu7.vn)

 

ក្នុងជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Sen Soong បានប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធា ខេត្ត Tay Ninh ជូនពរកម្មាភិបាល និងយុទ្ធជនខេត្ត Tay Ninh ឱ្យទទួលបាននូវសុខភាពល្អបរិបូណ៌ ហើយទទួលបានសមិទ្ធផលជាច្រើនថែមទៀតក្នុងឆ្នាំថ្មីនេះ ជូនពរចំណងសាមគ្គីភាព មិត្តភាពរវាងអង្គភាពទាំងពីរ ប្រទេសទាំងពីរឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

តាងនាមបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh លោកវរសេនីយ៍ឯក Nguyen Van Tru បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលឯកឧត្តម ឧត្តមសេនីយ៍ឯក Sen Soong និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជូនចំពោះកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh។ លោកវរសេនីយ៍ឯក Nguyen Van Tru បានជូនពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក Sen Soong រួមទាំងសមាជិកនៃគណៈប្រតិភូឲ្យមានសុខភាពល្អបរិបូណ៌  និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច៕

បក​ប្រែ​ដោយ Duy Hoan