ក្នុងឱកាសនេះ ជំនួសមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរំលឹកឡើងវិញនូវមនោសញ្ចេតនាល្អប្រសើរដែលប្រជាជន និងកងទ័ពវៀតណាមបានផ្ដល់ដល់ប្រជាជននិងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍កន្លងមក រួមទាំងការរួមវិភាគទានរបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ទទួលអំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯក Le Hong Vuong រំពឹងថា នៅពេលខាងមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងនឹងបន្តយកចិត្តទុកដាក់ដល់កិច្ចសហការជាមួយអង្គភាពកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងអស់ រួមវិភាគទានរក្សាសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh