leftcenterrightdel
លោកវរសេនីយ៍ឯក Bui Trong Loi នាយករងវិទ្យាស្ថានការពារព្រំដែនប្រគល់លិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ (រូប​ថត៖ bienphong.com.vn)

ពេលវេលាហ្វឹកហ្វឺនសម្រាប់សិក្ខាកាម វគ្គទី១គឺ ១ឆ្នាំ ហើយវគ្គទី២គឺ ៣ខែ។ ក្នុងវគ្គហ្វឹកហ្វឺនទាំងនេះ សិក្ខាកាមត្រូវបានសិក្សាស្រាវជ្រាវលើខ្លឹមសារមួយចំនួនដូចជា៖ ការអប់រំផ្នែកនយោបាយ កម្មវិធីព័ត៌មានវិទ្យា ការងារគ្រប់គ្រងការបណ្តុះបណ្តាល ចិត្តសាស្ត្រយោធា វិធីសាស្រ្តនៃការបង្រៀនមុខវិជ្ជាយោធា ក្បាច់គុន យុទ្ធវិធី និងកីឡាយោធា ជំនាញស៊ើបការណ៍ ជំនាញការពារព្រំដែន ការងារគ្រប់គ្រងការហ្វឹកហ្វឺននៅកងវរសេនាតូចនិងកងអនុសេនាធំនៃកងទ័ពការពារព្រំដែន ការងារត្រួតពិនិត្យនិងធានាគុណភាពអប់រំ - បណ្តុះបណ្តាលជាដើម។

ថ្លែងក្នុងពិធីនេះ លោកវរសេនីយឯក Bui Trong Loi នាយករង នៃវិទ្យាស្ថានការពារព្រំដែនបានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដោយបានជំនះរាល់ការលំបាក ខិតខំប្រឹងប្រែងសិក្សា សម្រេចបានល្អរាល់ខ្លឹមសារ និងកម្មវិធីសិក្សា។

លោកវរសេនីយឯក Bui Trong Loi ក៏បានស្នើឲ្យសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ បន្តសិក្សាស្រាវជ្រាវ និងប្រើប្រាស់ចំណេះដឹងដែលបានទទួលនៅវគ្គហ្វឹកហ្វឺណនេះចូលក្នុងការបង្រៀន ក្នុងការងារ សម្រេចបានល្អគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ រួមចំណែកយ៉ាងសកម្មក្នុងការកសាងកងយោធពលខេមរភូមិន្ទ និងកសាងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម - កម្ពុជាឲ្យមានភាពរីកច្រើនឲ្យកាន់តែខ្លាំងក្លាថែមទៀត។

leftcenterrightdel
លោក​វរសេនីយ៍ឯក Bui Trong Loi ប្រគល់ប័ណ្ណសរសើរជូនដល់សិក្ខាកាមដែលមានស្នាដៃរល្អក្នុងវគ្គហ្វឹកហ្វឺន (រូប​ថត៖ bienphong.com.vn)

តាង​នាមឲ្យសិក្ខាកាមទាំងអស់ លោកវរសេនីយ៍ត្រី Kim Si Tha បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និង​កងទ័ពប្រជាជនវៀតណាម ជាពិសេស គណៈកម្មាធិការបក្ស គណៈនាយក ស្ថាប័ន និងអង្គភាពនានានៅវិទ្យាស្ថានការពារព្រំដែ​ន​ ដោយមានការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សិក្ខាកាមទាំងអស់ ដើម្បី​សម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ៕

បកប្រែដោយ Duy Hoan