leftcenterrightdel
ប្រជាជនកម្ពុជាជូនដំណើរកងទ័ពស្មគ្រចិត្តវៀតណាមត្រឡប់ស្រុកកំណើត

ក្នុងឱកាសនេះពិភពសិល្បៈ និងវប្បធម៌ពិភពលោកក៏បានរំឭក ហើយបានចាក់ផ្សាយឡើងវិញនូវខ្សែភាពយន្ត “វាលពិឃាដ” ដែលជារឿងដ៏ល្បីឈ្មោះដោយសារមានខ្លឹមសាររៀបរាប់ ពណ៌នាស្តីពីការឈឺចាប់ខ្លោចផ្សា សោកនាដកម្ម ដែលប្រជាជនកម្ពុជាត្រូវរងទុក្ខក្រោមអំពើឃោរឃៅ យ៉ង់ឃ្នងនៃរបបខ្មែរក្រហម។ រឿងពិតក្នុងរឿងនេះបានរួមចំណែកយ៉ាងសកម្មជួយឲ្យមនុស្សលោកបានយល់ដឹងយ៉ាងច្បាស់អំពីសោកនាដកម្មមួយអំពីសង្គមមួយសែនអាក្រក់ ឃោឃៅអមនុស្សធម៌ដែលធ្លាប់កើតមានឡើងនៅប្រទេសកម្ពុជា ហើយតាមរយៈនោះបានយល់ជ្រាបពីបុព្វហេតុ ដែលវៀតណាមបានជួយសង្គ្រោះប្រទេសជិតខាងដោយសុឆន្ទៈដ៏ឧត្តុង្គឧត្តមបំផុត។

ទោះបីយ៉ាងណាក៏ដោយ ក៏ការពិតនៅខាងក្រៅជាក់ស្តែងនោះវាគួរឱ្យរន្ធត់ជាងក្នុងភាពយន្តនេះទៅទៀត។ យើងខ្ញុំធ្លាប់មានឱកាសជាច្រើនបានធ្វើដំណើរទៅតាមបណ្តោយព្រំប្រទល់ភាគនិរតីនៃប្រទេសវៀតណាម និងកម្ពុជាកាលពី៤០ឆ្នាំកន្លងមក ហើយធ្លាប់បានមកកាន់ភូមិ Xa Xia (ខេត្ត Ha Tien) ដែលជាទីប្រជាជនវៀតណាមត្រូវរងការកាប់សម្លាប់យ៉ាងរន្ធត់តាមគ្រប់បែបយ៉ាងនាខែ មិនា ឆ្នាំ១៩៧៨ ពីពួកប៉ុល ពត សពមនុស្សដែលគរលើគ្នាជាបណ្តាគំនរខ្ពស់ៗ។ យើងខ្ញុំយល់ថា រាល់វាលពិឃាដជាក់ស្តែងនេះ បានអូសបន្លាយជាបន្តបន្ទាប់រហូតពីសង្គ្រាមមួយទៅសង្គ្រាមមួយនៅលើទឹកដីវៀតណាមដ៏កំសត់នេះ។ កងទ័ពវៀតណាមមិនត្រឹមតែមិនបានត្រឡប់ទៅស្រុកកំណើតដើម្បីអាចរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសាររបស់ខ្លួនឯងនោះទេ ថែមទាំងត្រូវបន្តធ្វើដំណើរចេញទៅជួយសង្គ្រោះប្រជាជនកម្ពុជានៅពេញទីលើទឹកដីកម្ពុជាទៀតផង។ កងទ័ព និងជំនាញការស្ម័គ្រចិត្តវៀតណាមរាប់ពាន់ រាប់ម៉ឺននាក់បានបូជាជីវិត បូជាឈាមស្រស់ សាច់ស្រស់ នៅលើទឹកដីប្រទេសមិត្តជារៀងរហូតហើយ។ យើងខ្ញុំនៅតែចាំបានថា នៅលើរាល់ជើងហោះហើរទាំងអស់ពីខេត្តបាត់ដំបង សៀមរាប និងភ្នំពេញទៅទីក្រុងហូជីមិញកាលនោះ យើងខ្ញុំសុទ្ធតែបានជួបប្រទះយុទ្ធជនត្រូវរបួសវៀតណាមដ៏ច្រើនកុះករដែរ។ សង្រ្គាមដ៏រ៉ាំរៃនេះនៅកម្ពុជាបានអូសបន្លាយពេលពីឆ្នាំមួយទៅឆ្នាំមួយដោយភាពរឹងរូស និងកល្បិចដ៏ពឹសពុលរបស់ពួកប៉ុល ពត ហើយជាការពិតណាស់ ពេលវេលានោះបានអូសបន្លាយជាងនេះទៅទៀតប្រសិនបើគិតទាំងវេលាដែលកងទ័ពប៉ុល ពត ចាប់ផ្តើមការឈ្លានពានព្រំដែន និងសម្លាប់ប្រជាជនវៀតណាមយ៉ាងសាហាវអមុស្សធម៌។

ខ្ញុំនៅចងចាំបានថា មានថ្ងៃមួយនៅខេត្តសៀមរាបនាឆ្នាំ ១៩៨៧នោះ មិត្តភក្តិកម្ពុជាបានប្រាប់យើងខ្ញុំថា “មិត្តឃើញទេ អង្គរវត្តស្អាតប្រៀបដូចជាផ្កាមួយទង។ ប្រាកដជាអញ្ចឹងហើយ ប្រាសាទអង្គរវត្ត អង្គរធំ ត្រចះត្រង់សែនស្អាតគ្មានអ្វីប្រៀបបានឡើយ ស្អាតដូចជាប្រជាជនកម្ពុជាស្លូតត្រង់ ស្រឡាញ់សន្តិភាពអញ្ចឹង។

ក្រោយពេលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដើម្បីមានកំណើតទីពីរនោះ កម្ពុជាបានប្រែខ្លួនទៅជាប្រទេសដែលកំពុងមានការ អភិវឌ្ឍយ៉ាងខ្លាំងក្លាទៅលើគ្រប់វិស័យដូចយើងបានឃើញនៅសព្វថ្ងៃនេះ។ វាលស្រែទុកចោលកាលពីមុនត្រូវបានជំនួសដោយវាលស្រែពាសពេញទៅដោយពណ៌ខៀវបៃតងស្រងាត់នៃដំណាំកសិកម្មយ៉ាងសម្បូរប្រភេទ។  បច្ចុប្បន្នកម្ពុជាបានក្លាយទៅជាប្រទេសនាំចេញអង្ករ និងកសិផលជាច្រើនមុខនៅលើពិភពលោក។ ហើយសហគ្រាសវៀតណាមជាច្រើនក៏បានមកវិនិយោគទុនយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជាដោយបានដាំដំណាំឧស្សាហកម្ម និងវិនិយោគទៅលើវិស័យជាច្រើនៗថែមទៀត។ រលកទូរសព្ទរបស់សម្ព័ន្ធក្រុមហ៊ុន Viettel បានគ្របដណ្តប់ពេញទីនៅប្រទេសកម្ពុជាហើយ...

ប្រទេសកម្ពុជាកាន់តែអភិវឌ្ឍ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចសព្វថ្ងៃនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីបុព្វហេតុយុត្តិធម៌ សុចរិតស្មោះស ដែលសក្ដិសមទៅនឹងការបូជា ការលះបង់គ្រប់យ៉ាងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពបដិវត្តន៍កម្ពុជាផងដែរ។

ថ្ងៃមួយក្នុងឆ្នាំ១៩៩៦  ព័ត៌មានពិភពលោកបានជូនដំណឹងថា លោកវេជ្ជបណ្ឌិត S. Ngor ដែលជាអ្នកដើរតួឯកក្នុងរឿង វាលពិឃាដ នោះត្រូវបានគេធ្វើឃាដនៅជិតផ្ទះរបស់គាត់នៅ China Town, Los Angeles សហរដ្ឋអាមេរិក ព្រឹត្តិការណ៍នេះបានធ្វើឲ្យកក្រើកកម្ពុជា និងពិភពលោកយ៉ាងខ្លាំង។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមកគេក៏រកមិនឃើញមូលហេតុនៃការធ្វើឃាដនោះឡើយ ហើយត្រូវរង់ចាំរហូតដល់ពេលពួកមេដឹកនាំប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានតុលាកាកាត់ក្តីនោះយើងទើបដឹងថា ជនមួយរូបក្នុងចំណោមបក្ខពួកមេខ្លោងខ្មែរក្រហមបានបញ្ជាឱ្យសម្លាប់លោក Haing S.Ngor។ ដោយសារតែ គាត់ហ៊ានដើរជាតួឯកក្នុងរឿងដើម្បីថ្កោលទោសឲ្យពិភពលោកដឹងច្បាស់អំពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមចំពោះប្រជាជនកម្ពុជាទាំងមូល៕

បកប្រែដោយ Minh Trung