លើកទីមួយដែលលោក Vu Mao ទៅប្រទេសកម្ពុជាគឺបន្ទាប់ពីកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នាគ្រានោះក្នុងនាមជាលេខាទី១ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោកបានដឹកនាំគណៈប្រតិភូយុវជនវៀតណាមទៅទស្សនកិច្ចជាច្រើនលើកនៅកម្ពុជាជួយប្រទេសកម្ពុជាប្រមូលផ្តុំនិងបង្រួបបង្រួមកងកម្លាំងសមាគមយុវជនសង្គ្រោះជាតិកម្ពុជាដោយលោកហ៊ុន​ សែន​ ជាប្រធានដំបូងបង្អស់។ នៅឆ្នាំ១៩៨៣ ក្រោមជំនួយពីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនបដិវត្តកម្ពុជាបានរៀបចំមហាសន្តិបាតជាលើកដំបូង។ លោក Vu Mao រៀបរាប់ថា “នៅពេលដែលជួបខ្ញុំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែនិយាយថា យើងជាមិត្តរួមអាវុធ ជាបងប្អូនជិតស្និទ្ធនឹងគ្នា។ ពេលខ្លះគាត់ថា យើងជាបងប្អូនគ្នា ដោយ​រួមគ្នាតស៊ូពីចលនាយុវជន។

leftcenterrightdel
លោក Vu Mao និងសម្តេចតេជោ ហ៊ុន សែន

កាល ៤០ ឆ្នាំមុន ក្នុងអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៧០ ពួក ប៉ុល ពត ដែលមានមហិច្ឆតាបង្កើតរបបប្រល័យពូជសាសន៍ "ប្រជាធិបតេយ្យកម្ពុជា" បានកាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់។ ទោះបីជាវៀតណាមមិនទាន់បានដោះស្រាយរាល់ផលវិបាកធ្ងន់ធ្ងរនៃសង្រ្គាម ហើយកំពុងតែរងការដាក់ទណ្ឌកម្មនៅឡើយ ក៏ប៉ុន្តែយល់ច្បាស់ពីសភាពការណ៍ដ៏លំបាកនៃបដិវត្តន៍កម្ពុជា ហើយតាមការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តគោលគំនិតរបស់ប្រធានហូជីមិញ "ជួយមិត្តគឺជួយខ្លួនឯង" កងទ័ព និងប្រជាជនវៀតណាមបានកៀកស្មាជាមួយកងកម្លាំងស្នេហាជាតិ និងប្រជាជនកម្ពុជាដណ្តើមយក​បានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  រំដោះប្រទេសកម្ពុជា សង្រ្គោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ និងជួយឲ្យប្រជាជនកម្ពុជារស់រានមានជិវិតឡើងវិញ។ រាល់ជំនួយ និងការពលីកម្មដ៏ធំធេងនោះ របស់កងទ័ព និងប្រជាជនវៀតណាម ប្រជាជនកម្ពុជាគ្រប់ជំនាន់មិនអាចបំភ្លេចបានឡើយ។ នៅពេលជួបលោក Vu Mao ទោះជានៅទីក្រុងហាណូយ ឬនៅរាជធានីភ្នំពេញក៏ដោយក៏សម្តេចតេជោ ហ៊ុន សែន តែងតែរំលឹកឡើងវីញនូវការលះបង់ដ៏ថ្លៃថ្នូររបស់វៀតណាម បានជួយបិទប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់កម្ពុជាផងដែរ៕

បក​ប្រែ​ Duy Hoan