បន្ទាប់ពីរំដោះប្រទេសកម្ពុជាតាមសំណើរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តជួយកម្ពុជាស្ដារសេដ្ឋកិច្ច និងកសាងកម្លាំងប្រដាប់អាវុធ ដើម្បីការពារឯករាជ្យភាព។ នៅពេលនោះ ខ្ញុំ រួម​ជា​មួយ​អ្នកជំនាញការវៀតណាម​មួយ​ចំ​នួន​ទៀត​ទៅបំ​ពេញ​ភារ​កិច្ចនៅ​ខេត្ដកណ្ដាល ។

leftcenterrightdel
ពិធីជូនដំណើរកងទ័ពស្ម័គ្រចិត្ដវៀតណាម និងអ្នកជំនាញការវៀតណាមធ្វើមាតុភូមិនិវត្ដន៍ ក្រោយពីបំពេញកាតព្វកិច្ចអន្ដរជាតិនៅឆ្នាំ១៩៨៩

 

ក្នុងតួនាទីជាប្រធានកងវរសេនាតូចចល័ត ខ្ញុំបានសហការជាមួយកម្លាំងកម្ពុជាកម្ចាត់ពួកបាក់ទ័ព ប៉ុល ពត ផង ជួយកម្ពុជាកសាងអាជ្ញាធរ និងពង្រឹងកម្លាំងប្រដាប់អាវុធផង។ ហេតុនេះកម្លាំងសេនាជននៅឃុំ និងភូមិនៅមូលដ្ឋានមានការរីកច្រើនទាំងចំនួន និងគុណភាព ព្រមទាំងមានសមត្ថភាពវាយប្រហារសត្រូវ និងការពារមូលដ្ឋានដោយខ្លួនឯងផងដែរ។

អស់រយៈពេលជាង១០ ឆ្នាំ នៃការបំពេញកាតព្វកិច្ចអន្ដរជាតិ ខ្ញុំនិងយុទ្ធមិត្ដដែលទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមលើទឹកដីកម្ពុជា។ ពួកបាក់ទ័ពប៉ុល ពត តែងតែប្រឆាំងបុព្វហេតុបដិវត្តន៍កម្ពុជា ព្រមទាំងផ្សាយបំភ្លៃកាពិតពីការជួយដ៏ស្មោះត្រង់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម។  កម្ពុជាទើបឆ្លងកាត់សង្គ្រាមដ៏សាហាវ និងរួចផុតពីរបបប្រល័យពូជសាសន៍ ហេតុនេះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជួបការលំបាក់ជាច្រើន។ ទោះបីជាការទទួលបុណ្យចូលឆ្នាំប្រពៃណីរបស់កងទ័ពស្ម័គ្រចិត្ដវៀតណាមនៅលើទឹកដីកម្ពុជាមានការខ្វះខាតជាច្រើនក៏ប៉ុន្តែមានភាពកក់ក្តៅខ្លាំងណាស់។

ក្នុងរយៈពេលបំពេញកាតព្វកិច្ចអន្ដរជាតិ និងជួយកសាងប្រទេសកម្ពុជា ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍ជាមួយបងប្អូនប្រជាជននៅតំបន់ឈរជើង។ យើងខ្ញុំបានជួយប្រជាពលរដ្ឋកម្ពុជាជាច្រើនរៀបការបង្កើតគ្រួសារមួយ។ គូស្នេហាជាច្រើនបានប្រាប់យើងថា “ប្រសិនបើកងទ័ពវៀតណាមយល់ព្រមយើងនឹងរៀបការ”។ ក្នុងនោះមានគូស្នេហារ Sam Pat និង Soc Kieng បានរៀបការបង្កើតគ្រួសារមួយ។ លោក Sam Pat ជានគរបាលនៅស្រុកលើកដែក ខេត្ដកណ្ដាល និងជាមន្ដ្រីក្មេងម្នាក់មានសមត្ថភាព ឪពុកម្ដាយបងប្អូនរបស់គាត់ត្រូវពួក ប៉ុល ពត កាប់សម្លាប់។ គាត់ត្រូវបានចាត់​បញ្ជូនទៅបណ្ដុះបណ្ដាលនៅវៀតណាមដើម្បីបញ្ចូនក្រុមមន្រ្តីស្នូលនៅពេលក្រោយ។ គាត់រៀនសូត្រពូកែណាស់ ប៉ុន្ដែនៅពេលដំបូងគាត់មានការអត្ដនោម័តដូច្នេះថ្នាក់លើមិនយល់ព្រមឲ្យគាត់ទៅជាមន្ដ្រីស្នូលទេ។  វិលត្រឡប់មកប្រទេសវិញលោក Sam Pat ពិតជាព្រួយណាស់។ ដោយមានការរាប់អាននិងជឿទុកចិត្តលើខ្ញុំដូច្នេះគាត់បានចែករំលែកអំពីស្ថានភាពគ្រួសារក៏ដូចជាក្ដីសប្បាយរីករាយ ក្ដីព្រួយបារម្ភក្នុងជីវិតដែរ។

នៅថ្ងៃមួយលោក Sam Pat បានប្រាប់ខ្ញុំថា "ខ្ញុំចាត់ទុកបងដូចជាបងប្អូនបង្កើតរបស់ខ្ញុំដូច្នេះបងត្រូវរកប្រព័ន្ធឲ្យខ្ញុំ។ និយាយរួចមក Sam Pat ប្រាប់ថា ចង់រៀបការជាមួយអ្នកនាង Soc Kieng នៅជិតកំពង់ផែនាក់លឿង។ បន្ទាប់មកខ្ញុំត្រូវចាត់អ្នកទៅដណ្ដឹងនាង Soc Kieng។ ដោយបានគ្រួសារនាងយល់ព្រម ហើយខ្ញុំបានពិភាក្សាជាមួយអង្គភាពរៀបចំពិធីមង្គលការ។ ក្នុងពិធីមង្គលការបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

មុននេះ នាង Soc Kieng សំណាងណាស់ដែលរួចផុតពីការស្លាប់។ មុនពេលរំដោះប្រទេសកម្ពុជា នាងរស់នៅក្រោមការគ្រប់គ្រងរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត- អៀង សារី។ ពួកវាបានបង្ខំនាងឱ្យធ្វើការធ្ងន់ធ្ងរនៅក្នុងនៅជំរំ ហើយមិនឲ្យបាយហូបនិងត្រូវពួកវាធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដល់សន្លប។ ពួកវាប្រមូលសាកសពជាគំនូរដើម្បីដុត សំណាងល្អណាស់ដែលនាងបានភ្ញាក់ឡើងដោយដឹងថា នាងនឹងត្រូវដាក់ក្នុងឈាបនដ្ឋាន ទើបនាងព្យាយាមលូនឆ្លងរបងចូលព្រៃនិងជួបនឹងនារីម្នាក់ក៏អស់កម្លាំងដូចនាងដែរ។ ពួកគេទាំងពីរនាក់ព្យាយាមលូនទៅកាន់ផ្លូវធំទើបជួបបានកងទ័ពវៀតណាមដែលកំពុងតាមរកពួកបាក់ទ័ព ប៉ុល ពត។

បន្ទាប់មក ត្រូវបានបញ្ជូនមកគ្រួសារវិញ ហើយបានកងទ័ពវៀតណាមរៀបចំពិធីមង្គលការជាមួយលោក Sam Pat។ នៅថ្ងៃមង្គលការនាងសប្បាយចិត្ដដល់ស្រក់ទឹកភ្នែកដោយនិយាយថា " សុភមង្គលរបស់ខ្ញុំនៅថ្ងៃនេះគឺដោយសារកងទ័ពវៀតណាម។ កងទ័ពវៀតណាមបានជួយសង្គ្រោះខ្ញុំនិងជនរួមជាតិខ្ញុំ ពួកខ្ញុំត្រូវបានជួបជុំជាមួយគ្រួសាររបស់ខ្លួន ជាពិសេសក្រោយនេះខ្ញុំនឹងប្រាប់កូនៗរបស់ខ្ញុំអំពីរឿងដ៏អស្ចារ្យទាំងនេះ"។ ចាប់តាំងពីពេលរៀបការមកលោក Sam Pat មានភាពសប្បាយរីករាយនិងខិតខំក្លាយទៅមន្ដ្រីស្នូលហើយនិងក្លាយជាសមាជិកបក្សប្រជាជនកម្ពុជាបដិវត្តន៍។ ក្រោយមកលោកត្រូវបានតែងតាំងជាប្រធានការិយាល័យនគរបាលស្រុកលើកដែក ខេត្តកណ្តាល។

ដកស្រង់សំដីរបស់លោកឧត្ដមសេនីយ៍ត្រី Vo Hong Quang អតីតប្រធានកងវរសេនាតូចលេខ ១៧៩ អង្គទ័ព៩៩០៦ រណសិរ្ស  ៩៧៩និងជាអតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ដ Ben Tre

បកប្រែដោយ Pham Diep