ថ្ងៃមួយ នៅខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីជូនដំណឹងពីការដែលគណៈប្រតិភូតំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានទៅទស្សនាផ្ទះវប្បធម៌ Loc Thanh ខ្ញុំបានជួបលោក Duong Van Than (អាយុ ៦០ ឆ្នាំ) ជាអ្នកការពារផ្ទះវប្បធម៌ និងជាមេក្រុមកងជីរពលឃុំ Loc Tan ដែលបាននាំសម្តេចតេជោ ហ៊ុន សែន ពេលនោះជាមេបញ្ជាការនៃកងវរសេនាធំលេខ ២១ យោធភូមិភាគខាងកើតប្រទេសកម្ពុជា រួមជាមួយ ៤ នាក់ទៀត ពីព្រៃព្រំដែន Hoa Lu ទៅកាន់ឃុំ Loc Tan មុនពេលមក គណៈបញ្ជាការស្រុក Loc Ninh ក្នុងដំណើរការឆ្ពោះទៅរកការសង្គ្រោះជាតិ កាលពី ៤១ ឆ្នាំមុន (ថ្ងៃទី២១ មិថុនា ឆ្នាំ១៩៧៧)។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាំដើមឈើអនុស្សាវរីយ៍នៅផ្ទះវប្បធម៌ឃុំ Loc Thanh (រូបថត៖ baoquankhu7.vn)

លោកបានរៀបរាប់ថា៖ បន្ទាប់ ៤០ ឆ្នាំក្រោយ នៅថ្ងៃទី ២១ មិថុថា ឆ្នាំ២០១៧ ខណៈពេលសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅស្រុក Loc Ninh ខ្ញុំទើបបានដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាម្នាក់ក្នុងចំណោម ៥ នាក់ដែលយើងខ្ញុំនាំមកគណៈបញ្ជាការឃុំ Loc Tan។

លោកបានបន្តទៀតថា៖ នៅវេលាម៉ោង ៩ ថ្ងៃទី២១ មិថុនា ឆ្នាំ១៩៧៧ ខ្ញុំពេលនោះជាមេក្រុមកងជីរពលឃុំ Loc Tan រួមជាមួយកងជីវពល ៣ នាក់ទៀត បានទទួលបញ្ជាទៅភូមិ Hoa Lu ស្ថិតនៅផ្លូវ 3B។ នៅខ្ទមនៃកងឈ្លប យើងខ្ញុំបានឃើញបុរសកម្ពុជា ៥ នាក់ ដែលពាក់ខោអាវខ្មៅ កំពុងអង្គុយនៅក្បែរភ្នក់ភ្លើង។ គ្រានោះ ស្ថានភាពសង្គ្រាមនៅព្រំដែនមានភាពតានតឹងណាស់។ ខ្ញុំឃើញពួកគេមិនមានអាវុធ មើលហាក់ដូចជាមិនមែនជាអ្នកអាក្រក់នោះទេ។ ប៉ុន្តែខ្ញុំនៅតែប្រុងប្រយ័ត្ន ហើយបានស្នើឲ្យពួកគេបើកកាបូបវេជ្ជសាស្ត្រ។ នៅក្នុងកាបូបវេជ្ជសាស្ត្រ គ្មានកាំបិត កាំភ្លើង ម្ហូបអាហារ និងទឹកទេ។ យើងខ្ញុំបាននាំពួកគេទៅគណៈបញ្ជាការឃុំ Loc Tan។ សេនាជន​ ៣ នាក់ទៅមុខខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន ពេលនោះ មានអាយុវ័យក្មេង រូបរាងខ្ពស់ និងស្គម។ ខ្ញុំឃើញគាត់ឈឺដោយសារគ្រុនចាញ់ ហេតុដូច្នេះ ខ្ញុំបានជួយគាត់កាន់កាបូបស្ពាយ។ នៅពេលមកដល់គណៈបញ្ជាការឃុំ Loc Tan សានាជន​ម្នាក់ ឈ្មោះ Nguyen Van Thin បានបកប្រែជាភាសាខ្មែរជួយយើងខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យជួបកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម ដើម្បីសូមជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។

ផ្ទះវប្បធម៌ Loc Thanh ស្ថិតនៅភូមិ Thanh Trung ឃុំ Loc Thanh ដែលជាមូលដ្ឋាននៃគណៈបញ្ជាការឃុំ Loc Tan ពី ៤១ ឆ្នាំមុន។ គណៈបញ្ជាការឃុំ Loc Tan គឺជាកន្លែងគូសបញ្ជាក់ការចាប់ផ្តើមនៃការតស៊ូយ៉ាងអង់អាចក្លាហានរបស់ប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបំបែកបំបាក់របបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសន្តិភាព និងកាអភិវឌ្ឍន៍យ៉ាងមាំមួនសម្រាប់ប្រទេសជាតិកម្ពុជា។ នេះក៏ជាការដឹងគុណរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាជនឃុំ Loc Thanh អំពីបណ្តាថ្ងៃដំបូងដែលសម្តេចនៅតំបន់ព្រំដែនវៀតណាម៕

បកប្រែដោយ Huyen Trang