បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាជាង ១,០០០ នាក់កំពុងសិក្សា រៀនសូត្រនៅប្រទេសវៀតណាម។ ហើយម្នាក់ៗពួកគាត់គឺសុទ្ធតែមានស្ថានភាពរស់នៅ និងសេចក្តីប្រាថ្នារៀងៗខ្លួនដែលមិនងាយចែករំលែកជាមួយអ្នកដទៃឡើយ។ ដោយយល់ច្បាស់នូវប្រការនេះ កាលនៅឆ្នាំ២០១២ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានបំផុសផ្តើមឡើងចលនា  “បណ្តុះពន្លកមិត្តភាព”។ ដូច្នោះហើយទាំងអតីតកងទ័ព និងជំនាញការស្ម័គ្រចិត្តវៀតណាមដែលធ្លាប់បានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា បានទទួលជួយផ្តល់ទំនុកបំរុងដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមតាមការឧទ្ទេសនាមពីសំណាក់ស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីហាណូយ។ រហូតមកទល់ពេលនេះចលនានេះមិនត្រឹមតែត្រូវបានធ្វើឡើងនៅខាងជើងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីករហូតដល់ភាគខាងត្បូងទៀតផង ហើយបានពង្រីកទៅជារូបភាពផ្សេងៗទៀតដូចជា៖ អង្គភាពអាជីវកម្មមួយ វត្តមួយ  ឬអង្គការនៅតំបន់មូលដ្ឋានមួយទទួលបន្ទុកជួយផ្តល់ទំនុកបំរុងដល់និស្សិតកម្ពុជាមួយក្រុមតែម្តង) និងរៀបចំឲ្យមានជំនួបសំណេះសំណាលរវាងនិស្សិតកម្ពុជាជាមួយអតីតកងទ័ព និងជំនាញការស្ម័គ្រចិត្តវៀតណាម ឬទៅទស្សនាស្វែងយល់ពីរាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាដើម។

leftcenterrightdel

គ្រួសារលោក  Vu Vuong Viet ផ្តល់អំណោយដល់និស្សិតកម្ពុជាដែលលោកជួយផ្តល់ទំនុកបំរុងមុនពេលប្អូនៗត្រឡប់ទៅស្រុកកំណើតបន្ទាប់ពីបញ្ចប់ការសិក្សានៅវៀតណាម

តាមការចែករំលែកពីលោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមបានឲ្យដឹងថា ការជួយផ្តល់ទំនុកបំរុងដល់និស្សិតកម្ពុជានោះមិនត្រឹមតែជួយឲ្យប្អូនៗបន្ធូរការនឹករលឹកគ្រួសារ ដើម្បីនឹងចិត្តខិតខំរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យដ៏ជ្រាលជ្រៅថែមទៀត។ ពោលគឺប្អូនៗនឹងចងចាំជានិច្ចអំពីប្រទេសវៀតណាមដោយមានអ្នកដែលជួយផ្តល់ទំនុកបំរុងដល់ខ្លួនឯង និងផ្តល់នូវភាពស្និទ្ធស្នាលដល់ពួកគាត់ដូចជាសមាជិកមួយក្នុងគ្រួសារអញ្ចឹងដែរ ហើយនោះគឺជាមនោសញ្ចេតនាដែលត្រូវបានផ្តួចផ្តើមឡើងពីចំណងសាមគ្គីភាព មិត្តភាពដ៏រឹងមាំ ស្អិតល្មួតរវាងប្រជាជាតិទាំងពីរ ដែលត្រូវបានថែទាំបីបាច់ ថែរក្សាតាំងពីជំនាន់បុព្វបុរស និងត្រូវបានសាងឡើងដោយឈាមស្រស់សាច់ស្រស់របស់ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។ ហេតុដូច្នេះ ការទទួលជួយផ្តល់ទំនុកបំរុងដល់ប្អូនៗក៏មិនខុសពីការបណ្តុះពន្លកមិត្តភាពវៀតណាម និងកម្ពុជាផងដែរ។ នៅពេលបញ្ចប់ការសិក្សា និងត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ប្អូនៗនឹងចូលរួមក្នុងការកសាងប្រទេសជាតិដោយផ្ទាល់ ហើយប្អូនៗនឹងនាំយកនូវអនុស្សាវរីយ៍ដ៏ល្អៗជារៀងរហូតកាលបានរៀនសូត្រនៅវៀតណាម ហើយប្អូនៗទាំងនោះប្រាកដគឺជាស្ពានតភ្ជាប់ដើម្បីពូនជ្រំចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។ ចលនានេះបានទទួលការលើកទឹកចិត្ត ការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃទាំងវៀតណាម និងកម្ពុជា ហើយត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរស្នើឲ្យបន្តពង្រីកចលនាថែមទៀត។

ធ្លាប់ជាប្រធានក្រុមជំនាញការរបស់យុវជនមជ្ឈិមបក្សកុម្មុយនិស្តហូជីមិញមកជួយប្រទេសមិត្តនៅឆ្នាំ១៩៨១ និងធ្វើជាទីប្រឹក្សារបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំក្រោយនោះ គិតជាសរុបលោក Vu Vuong Viet បានបំពេញបេសកកម្មនៅកម្ពុជាក៏មានរយៈពេលជាងមួយទសវត្សផងដែរ។ គាត់បាននិយាយថា ក្នុងអំឡុងពេលនោះគាត់បានស្គាល់ផ្លូវនៅភ្នំពេញច្បាស់ជាងផ្លូវនៅហាណូយទៅទៀត។ លោកមិនដែលភ្លេចទេពីរូបភាពនៃទន្លេសាបដ៏ធំមហិមា អង្គរវត្តដ៏រុងរឿង របាំអប្សរាដ៏គួរឱ្យទាក់ទាញអារម្មណ៍ បទចម្រៀងប្រជាប្រិយខ្មែរដ៏ផ្អែមល្ហែម ទន់ភ្លន់ សប្បាយរីករាយឡើយ។  ជាពិសេសគឺកែវភ្នែក ស្នាមញញឹមដែលស្តែងឡើងពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់ប្រជាជនកម្ពុជាបានឆ្លាក់ជ្រៅក្នុងបេះដូងរបស់គាត់ ហើយគ្មានថ្ងៃភ្លេចបានឡើយ។ “មនោសញ្ចេតនារបស់ប្រជាជនកម្ពុជាចំពោះវៀតណាមគឺពិតជាពិសេសណាស់។ មនុស្សគ្រប់រូបបាននិយាយថា បើគ្មានវៀតណាមទេ នឹងគ្មានជ័យជម្នះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទេ  ហើយបើគ្មានជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ទេក៏គ្មានកម្ពុជាទេសព្វថ្ងៃនេះដែរ។ សូម្បីតែនៅពេលគាត់ចុះទៅតំបន់ឆ្ងាយដាច់ស្រយាលនៃប្រទេសកម្ពុជាក៏ដោយក៏ប្រជាជននៅតែនិយាយដូច្នេះដោយសារតែការពិតគឺដូច្នេះហើយ។

ប្រហែលជាដោយសារតែភ្ជាប់ស្អិតល្មួតទៅនឹងប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ដូច្នេះភ្លាមៗនៅពេលចលនា“បណ្តុះពន្លកមិត្តភាព” ត្រូវបានផ្តួចផ្តើមឡើង លោកបានគាំទ្រយ៉ាងខ្លាំង។ ហើយមកទល់ពេលនេះគាត់បាន និងកំពុងជួយផ្តល់ទំនុកបំរុងដល់និស្សិតកម្ពុជាសរុប៧នាក់។  គាត់បាននាំប្អូនៗទៅផ្ទះ ហើយណែនាំឲ្យស្គាល់ពីសាច់ញាតិរបស់គាត់ និងរួមគ្នារស់នៅក្នុងបរិយាកាសគ្រួសារដ៏កក់ក្តៅ។ សមាជិកគ្រប់រូបក្នុងគ្រួសារក៏សុទ្ធតែមើលឃើញប្អូនៗជាអ្នកជិតស្និទ្ធផងដែរ។ លើសពីនេះទៀតគាត់រឿយៗនិយាយតាមទូរស័ព្ទអំពីស្ថានភាពរស់នៅ និងការសិក្សានៅវៀតណាមរបស់ប្អូនៗជាមួយឪពុកម្តាយរបស់ប្អូនៗនៅក្នុងប្រទេសកម្ពុជាទៀតផង។ ចំពោះគាត់ផ្ទាល់ លែងមានការប្រកាន់រវាងអ្នកជួយផ្តល់ទំនុកបំរុងជាមួយម្ដាយ និងឪពុកបង្កើតរបស់ប្អូនៗទាំងនោះទេ ពីព្រោះថាទាំងអស់គ្នាមើលឃើញគ្នាដូចជាគ្រួសារតែមួយដែរ។

មានម្តងគាត់ទៅរាជធានីភ្នំពេញគាត់ត្រូវបានឪពុករបស់ប្អូនម្នាក់ដែលរត់រ៉ឺម៉កកង់មកយកគាត់ទៅលេងផ្ទះ ហើយនិងដើរជុំវិញរដ្ឋធានីភ្នំពេញ។ នៅពេលកូនៗរបស់គាត់បានទៅលេងនៅប្រទេសកម្ពុជា ក្រុមគ្រួសាររបស់ប្អូនៗក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅណាស់ ដែរ។ ប្អូនៗក្រោយពីបញ្ចប់ការសិក្សានៅនេះនៅតែរក្សាទំនាក់ទំនង ហើយតែងតែទូរស័ព្ទ និងសួរសុខទុក្ខក្រុមគ្រួសារ នៅវៀតណាម។

ប្អូន កុយខេមរា ជានិស្សិតឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយត្រូវបានលោក Vu Vuong Viet បានជួយផ្តល់ ទំនុកបំរុងក្នុងរយៈពេល៤ឆ្នាំ កន្លងហើយបានរៀបរាប់ថា “តាំងពីបានជួបអ៊ំ Vu Vuong Viet ប្អូនមានគ្រួសារមួយបន្ថែមទៀត មានសាច់ញាតិបន្ថែមទៀតនៅវៀតណាម ហើយបានជួយឲ្យប្អូនបន្ធូរអារម្មណ៍នឹករលឹកគ្រួសាររបស់សិស្សបរទេសម្នាក់ដែលត្រូវរស់នៅឆ្ងាយពីគ្រួសារ។ “លោកអ៊ំ Vu Vuong Viet ទទួលផ្តល់ទំនុកបំរុងដល់ប្អូនៗពីព្រោះគាត់ចង់ជួយសិស្សបរទេសដូចប្អូន ហើយប្រការនេះក៏ផ្តើមចេញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់គាត់ចំពោះប្រទេសកម្ពុជាផងដែរ។ គ្រួសាររបស់គាត់គឺល្អណាស់ចំពោះប្អូន”។

គឺជាជំនាន់ក្រោយដែលបានកើតមក និងធំធាត់ឡើងខណៈដែលប្រទេសត្រូវបានរំដោះទាំងស្រុង និស្សិតខ្មែរដូចជាប្អូន កុយ ខេមរា គ្រាន់តែស្គាល់ពីយុទ្ធសាមគ្គីភាពវៀតណាម និងកម្ពុជាដែលក្នុងនោះរួមទាំងជ័យជម្នះថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈការនិទានពីជីដូនជីតា ឪពុកម្តាយ ឬពីសៀវភៅ ឯកសារ។ ទោះបីជាយ៉ាងណាក៏ដោយ ប្អូនៗទាំងអស់សុទ្ធតែយល់ដឹង និងមានមនោសញ្ចេតនា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ដែលជាអ្នកជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជនកម្ពុជាក្នុងគ្រប់កំឡុងពេលលំបាកលំបិនបំផុត។ ប្អូន កុយ ខេមរា មានចែករំលែកទៀតថា “វៀតណាមបានជួយកម្ពុជាយ៉ាងច្រើនទាំងនៅអតីតកាល និងបច្ចុប្បន្ន។ ប្អូននឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អដើម្បីថ្ងៃក្រោយបញ្ចប់ការសិក្សា ហើយត្រឡប់ទៅមាតុប្រទេស ប្អូនអាចរួមចំណែកកសាងប្រទេសកម្ពុជាមិនទុកឲ្យអ៊ំ Viet ខកបំណងឡើយ ហើយរួមចំណែកកម្លាំងតូចតាចរបស់ខ្លួនក្នុងការរឹតបន្តឹងទំនាក់ទំនងកម្ពុជា -វៀតណាមឲ្យនៅស្ថិតស្ថេរជានិរន្តន៍” ៕

បកប្រែដោយ Minh Trung