លោក Norng Chan Phal គឺជាកុមារម្នាក់ក្នុងចំណោមកុមារបួននាក់ដែលត្រូវបានកងទ័ពស្ម័គ្រចិត្ដវៀតណាមជួយសង្គ្រោះចេញ ពីគុកទួលស្លែងក្រោយពីខ្មែរក្រហមបានរត់គេចខ្លួនក្នុងឆ្នាំ ១៩៧៩។ គុកទួលស្លែង (ហៅកាត់ថាស ២១) គឺជាកន្លែងឃុំឃាំងនិងធ្វើទារុណកម្មចំនួន ១៦,០០០ នាក់ ដែលបានប្រព័ន្ធគមនាគមន៍ហៅថា "ឋាននរក" ។ “នោះជាប៉ុន្មានថ្ងៃដ៏រន្ទត់បំផុតក្នុងជីវិតរបស់គាត់" លោក Norng Chan Phal បានសរសរដូចនេះក្នុងសៀវភៅមួយក្បាលដោយមានចំណងជើងថា “Norng Chan Phal: អាថ៌កំបាំងនៃកុមារម្នាក់នៅក្នុង ស ២១ ដែលបានចេញផ្សាយនៅឆ្នាំ ២០១៨។

leftcenterrightdel
ផ្នូរធំនៃជនស្លូតត្រង់ដែលត្រូវបានសម្លាប់ដោយអំពើប្រល័យពូជសាសន៍ប៉ុលពត- អៀង សារី ត្រូវបានរកឃើញក្រោយថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ នៅឯវាលពិឃាតជើងឯកកម្ពុជា (រូបថត: vnanet.vn)

 

ក្នុងសៀវភៅនោះ លោក Norng Chan Phal បាននិយាយថា ឪពុករបស់គាត់ត្រូវបានចាប់ខ្លួនដោយពួកខ្មែរក្រហមនៅខែធ្នូឆ្នាំ ១៩៧៨ និងត្រូវឃុំឃាំងនៅគុកទួលស្លែង។ ប៉ុន្មានខែក្រោយមក កុមារ Norng Chan Phal និងម្ដាយនិងប្អូនប្រុស Norng Chan Ly ក៏ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅទីនោះដែរ។ "នៅពេលនោះម្តាយរបស់ខ្ញុំឈឺហើយមិនអាចចុះពីឡានបាន ពួកគេបានទាញម្ដាយរបស់ខ្ញុំចុះពីឡាន ហើយវាយម្ដាយខ្ញុំទៀតដង។ បន្ទាប់មកម្ដាយខ្ញុំត្រូវបានគេឃុំឃាំងនៅលើជាន់ទី ២ ខណៈពេលដែលខ្ញុំនិងប្អូនប្រុសត្រូវបានគេនាំទៅផ្ទះបាយរបស់គុក។ ខ្ញុំបានឃើញម្ដាយមើលមកយើងខ្ញុំតាមបង្អួច។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលបានឃើញម្ដាយខ្ញុំទៀតឡើយ"។

អស់រយៈពេលជាងកន្លះឆ្នាំនៅក្នុងគុកទួលស្លែងគឺជាពេលវេលាដ៏អាក្រក់បំផុតរបស់កុមារ Norng Chan Phal និងជនរងគ្រោះជាច្រើនទៀតក្រោមរបបខ្មែរក្រហម។ Norng Chan Phal ត្រូវថែរក្សាដំណាំបន្លែនិងដេកនៅក្បែរទ្រុងជ្រូក ហើយអាហាររបស់បងប្អូនពីរនាក់គឺសុទ្ធតែជាបបរប៉ុណ្ណោះ។

លោក Norng Chan Phal បានរៀបរាប់ថា នៅខែមករាឆ្នាំ ១៩៧៩ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះរាជធានីភ្នំពេញដោយផ្ដួលរំលំរបបខ្មែរក្រហមតាមសំណើរបស់ចលនាបដិវត្តកម្ពុជា ពួកបាក់ទ័ពប៉ុល ពត បានរត់គេចខ្លួន។ មុនពេលរត់គេចខ្លួន ពួកឆ្មាំគុកទួលស្លែងបានប្រមូលអ្នកទោសទាំងអស់ឡើងឡាន។ ស្ត្រីម្នាក់បានទាញកុមារឡើងឡាន ក៏ប៉ុន្ដែខ្ញុំនិងប្អូនប្រុសបានៗលាក់ខ្លួនយ៉ាងលឿននៅក្នុងគំនរសំលៀកបំពាក់។

បន្ទាប់ពីពួកខ្មែរក្រហមចេញទៅបាត់ ខ្ញុំបានទៅរកម្ដាយរបស់ខ្លួន។ ខ្ញុំបានឡើងជាន់ទី ២ ប៉ុន្តែខ្ញុំមិនបានឃើញម្តាយរបស់ខ្ញុំទេ។ ខ្ញុំបានរត់ទៅអាគារផ្សេងទៀតហើយបានឃើញសាកសពដេកស្លាប់ជាច្រើនក្នុងថ្លុកឈាម។ ខ្ញុំភ័យខ្លាច ស្រក់ទឹកភ្នែកហើយបន្តរត់ទៅរកម្ដាយបន្ដទៀត។

មិនរកឃើញម្ដាយ និងឮសំឡេងបាញ់កាំភ្លើង ខ្ញុំភ័យខ្លាច ហើយទៅលាក់ខ្លួនក្នុងគំនរសំលៀកបំពាក់វិញ។ ប៉ុន្មានម៉ោងក្រោយមកកងទ័ពស្ម័គ្រចិត្តវៀតណាមបានមកហើយបានរកឃើញកុមារ ៥ នាក់នៅក្នុងគុក។ ប៉ុន្តែក្រោយមកមានកុមារម្នាក់បានស្លាប់។ កុមារដែលនៅសល់គ្មានខាវអាវពាក់និងត្រូវបានមូសខាំជាច្រើន។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានឱ្យកុមារញ៉ាំអាហារនិងនាំពួកខ្ញុំទៅមន្ទីរពេទ្យ។ បន្ទាប់មកខ្ញុំនិងប្អូនប្រុសត្រូវបានបញ្ជូនទៅមណ្ឌលកុមារកំព្រា។

ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលត្រឡប់មកទស្សនាគុកទួលស្លែងវិញ ឥឡូវនេះជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាកន្លែងរក្សាភស្តុតាងអំពីបទឧក្រិដ្ឋខ្មែរក្រហម។ ខ្ញុំបានស្រែកយំ។ “ខ្ញុំមើលកន្លែងដែលបានឃើញម្ដាយរបស់ខ្លួនតាមបង្អួច។ ខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់ណាស់នៅពេលខ្ញុំនឹកឃើញពីពេលវេលាដែលម្ដាយត្រូវធ្វើទារុណកម្មដោយពួកខ្មែរក្រហម”  លោក Norng Chan Phal រំលឹកឡើងវិញដោយក្ដីរំភើបចិត្ដ។

ដូចជា Norng Chan Phal  កុមារ Youk Chhang អាយុ ១៥ឆ្នាំ ត្រូវខ្មែរក្រហមចាប់ខ្លួន ខណៈពេលដែលបះផ្សិតនៅក្នុងព្រៃ។ នៅក្នុងគុក Youk Chhang ត្រូវបានគេធ្វើទារុណកម្មដូចអ្នកទោសផ្សេងទៀត។

ដោយមានសំណាងជាងលោក Norng Chan Phal  លោក Youk Chhang ត្រូវបានដោះលេងចេញពីគុកដោយមានការសូមដោះលេងពីអ្នកទោសល្អម្នាក់ ក៏ប៉ុន្ដែក្នុងយប់ដែល Youk Chhang ចាកចេញពីគុកទួលស្លែង អ្នកទោសល្អម្នាក់នោះក៏ត្រូវខ្មែរក្រហមសម្រាប់យ៉ាងសាហាវ។

បច្ចុប្បន្នេះ នលោក Youk Chhang គឺជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្នុងពេលមួយចែករំលែកជាមួយអ្នកសារព័ត៌មាន លោក Youk Chhang បាននិយាយថា ជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើឡើងក្នុងពេលវេលាពិសេសនៃប្រវត្តិសាស្រ្តពីព្រោះខ្មែរក្រហមបានបង្ហូរឈាមលើប្រជាជនកម្ពុជា។ ជនភៀសខ្លួនដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃក៏បានប្រាប់ដល់ពិភពលោកអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប៉ុន្តែគ្មានប្រទេសណាមួយនៅក្នុងតំបន់បានធ្វើអន្តរាគមន៍ទេ។ ហេតុនេះការ "វត្តមានរបស់កងទ័ពវៀតណាមគឺជាចំណុចសំខាន់មួយដើម្បីបញ្ឈប់របបខ្មែរក្រហម មិនមែនតាមរយៈការចរចាទេតែការប្រើវិធានការដោយយោធា" ។

លោកសាស្ត្រាចារ្យ Go Ito មកពីសាកលវិទ្យាល័យ Meiji ជប៉ុន បានលើកឡើងថា ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលមានលក្ខណអន្ដរជាតិនៃរបបខ្មែរក្រហម, ការដែលកងទ័ពវៀតណាមផ្ដួលរំលំរបបប្រល័យពូជសាសន៍គឺជាសកម្មភាពមួយនៃការសង្គ្រោះមនុស្សជាតិ ក៏ដូចជាការរួមចំណែកយ៉ាងធំធេងរបស់វៀតណាមសម្រាប់សហគមន៍អន្តរជាតិផងដែរ៕

បកប្រែដោយ Pham Diep