leftcenterrightdel
លោក La Van Nho និងមិត្តរួមអង្គភាពថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្តនាឆ្នាំ ១៩៨៧

ឈាម និងទឹកភ្នេកនៅលើទឹកដីនៃប្រាង្គប្រាសាទ

រយៈពេល៤០ឆ្នាំបានកន្លងផុតទៅហើយ តាំងពីបានចូលរួមក្នុងការជួយប្រទេសមិត្តកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទន្ទឹមនឹងនោះក៏អស់រយៈពេលជាង៣០ឆ្នាំហើយ ក្រោយពីកងទ័ពវៀតណាមបានបំពេញបេសកកម្មរបស់ខ្លួនដើម្បីវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ក៏ប៉ុន្តែការចងចាំអំពីរយៈពេលដែលបានបំពេញកាតព្វកិច្ចអន្ដរជាតិដ៏ឧត្តុង្គឧត្តមនោះនៅតែដក់ជាប់ក្នុងក្រអៅបេះដូង ក្នុងអារម្មណ៍របស់លោកវរសេនីយ៍ឯក La Van Nho ដែរ។ លោកគឺជាអតីតមេបញ្ជាការរងកងវរសេនាធំលេខ២៧១ កងពលធំលេខ ៣០២ សមរភូមិលេខ ៤៧៩ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជាកាលនោះ។

នាថ្ងៃចុងឆ្នាំ២០១៨មួយ ក្នុងអាកាសធាតុត្រជាក់យ៉ាងខ្លាំងស្រពន់អស់ដៃជើងនៅភាគខាងជើងវៀតណាម ខ្យល់ត្រជាក់បានសាយភាយពាសពេញ និងគ្របដណ្តប់លើគ្រប់ដងផ្លូវនៃរដ្ឋធានីហាណូយ ប៉ុន្តែក្នុងបន្ទប់តូចៗមួយនៅឯសាខាសមាគមអតីតយុទ្ធជនខ័ណ្ឌ Hoan Kiem ហាក់បីដូចជាមានអារម្មណ៍កក់ក្តៅណាស់ដោយសារតែអនុស្សាវរីយ៍ទាំងឡាយរបស់លោកវរសេនីយ៍ឯក Le Van Nho ដែល កាលគាត់ជាកងទ័ពស្ម័គ្រចិត្តវៀតណាមប្រយុទ្ធនៅលើគ្រប់ទិសទីនៃទឹកដីប្រាង្គប្រាសាទ។ ចំពោះគាត់ផ្ទាល់ អស់រយៈពេលជិត១០ឆ្នាំនៃការប្រយុទ្ធគ្នានៅសមរភូមិ K (សមរភូមិនៅកម្ពុជា) គឺជាពេលវេលាដែលគាត់ចងចាំបំផុតក្នុងជីវិតកងទ័ពរបស់គាត់។ គាត់ភ្លេចយ៉ាងម៉េចទៅបើគ្រានោះគាត់បានរួមជាមួយនិងមិត្តរួមអង្គភាពចំណាយពេញមួយរយៈពេលនៃយុវវ័យដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ជាតិដោយអនុវត្តការការពារខ្លួនឯង និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។ ហើយក៏ភ្លេចមិនបានឡើយ ក្នុងសម័យសង្រ្គាមនោះ មិត្តរួមអង្គភាពរបស់គាត់ជាច្រើនបានពលីជិវិត ហើយអ្នកខ្លះមានសំណាងបានវិលត្រឡប់មាតុភូមិវិញ តែរាងកាយបានបូជាមួយចំណែកជាសាច់ឈាមនៅប្រទេសមិត្តជានិច្ចហើយ។

leftcenterrightdel
វរសេនាតូចលេខ១ កងវរសេនាធំលេខ ២៧១ កងពលធំលេខ ៣០២ សមរភូមិលេខ ៤៧៩ នៃកងទ័ពស្ម័គ្រចិត្ត វៀតណាមនៅកម្ពុជាប្រជុំប្រគល់ភារកិច្ច

 

ដើរតាមចរន្តនៃការចងចាំរបស់អតីតយុទ្ធជន La Van Nho នេះ នៅដើមខែមករាឆ្នាំ១៩៧៩ ប្រឈមមុខនឹងការវាយ សម្រុកយ៉ាងខ្លាំងក្លាដូចព្យុះភ្លៀងរបស់កងទ័ពប្រជាជនវៀតណាម ពួក ប៉ុល ពត ត្រូវបានរងការបែកបាក់ រលំរលាយ ជាបណ្តើរៗខណៈដែលអាជ្ញាធរខ្មែរក្រហមនៅគ្រប់កម្រិតថ្នាក់បានរត់គេចខ្លួនបាត់ស្រមោល។

នៅពេលដែលយើងកំពុងបរបាញ់ដេញតាមកម្លាំងបាក់ទ័ព ប៉ុល ពត នោះ នៅតាមដងផ្លូវយើងក៏បានជួបប្រទះប្រជាជនខ្មែរជាច្រើនដើរតាមហ្វូងៗដោយសុទ្ធតែមានអាការៈស្រេកឃ្លានក្រេវក្រោធ នឿយហត់ និងមានអ្នកខ្លះសន្លប់បាត់ស្មារតីទៀតផង។ អង្គភាពរបស់យើងខ្ញុំត្រូវតែឈប់នៅហ្នឹងកន្លែងដើម្បីជួយសង្រ្គោះប្រជាជនជាមុន រួចហើយទើប បន្តការបរបាញ់ដេញតាមសត្រូវទៀត លោក La Van Nho បានរំលឹកឡើងវិញ។

អស់រយៈពេលជិត១០ឆ្នាំប្រយុទ្ធនៅសមរភូមិកម្ពុជា គាត់ និងមិត្តរួមអង្គភាពរបស់គាត់បានប្រឈមមុខនឹងការលំបាក លំបិនដ៏ខ្លាំងជាច្រើន។ ចំពោះរូបគាត់ផ្ទាល់ក៏ដូចជានាយទាហាន និងយុទ្ធជននានានៃសមរភូមិលេខ ៤៧៩ ផងដែរគឺអាកាសធាតុដ៏ពិបាកទ្រាំនៅគ្រប់កន្លែងដែលពួកគាត់បានឆ្លងកាត់នោះគួរឲ្យខ្លាចជាងការប្រឈមមុខនឹងកងទ័ព ប៉ុល ពត ថែមទៀត។ “មានថ្ងៃខ្លះយើងខ្ញុំត្រូវតែថ្មើរជើងឆ្លងកាត់ព្រៃ ភ្នំ ក្នុងចម្ងាយពី ៥០ ដល់ ៦០ គ.ម ដើម្បីដេញតាមពួកបាក់ទ័ព ប៉ុល ពត។ នៅគ្រាពេលនោះវាចំរដូវប្រាំងដែរ ព្រៃត្រូវឆ្លងកាត់ដ៏ធំទូលាយតែមិនអាចរកឃើញបានទឹកឡើយ។  មានពេលខ្លះកងពលធំត្រូវតែប្រើរថពាសដែកដើម្បីដឹកទឹកមកផ្គត់ផ្គង់ឲ្យកងទ័ពទើបយើងអាចបន្តការធ្វើដំណើរទៅមុខបាន។

ប្រហែលជាកន្លែងដែលគួរឲ្យរន្ធត់បំផុតចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជានោះគឺព្រៃMelai។ តាមប្រជាពលរដ្ឋតំបន់បានឲ្យដឹងថា ព្រៃនេះជាទីសក្ការៈ ទឹកមានជាតិពុលថែមទៀត សូម្បីតែដំរីក៏មិនហ៊ាននៅទេ។ “ជំងឺគ្រុនចាញ់នោមចេញឈាមបានរីកសាយភាយយ៉ាងខ្លាំងៗ ថ្វីបើប្រើរបៀបព្យាបាលជំងឺគ្រុនចាញ់ធម្មតាមិនជាឡើយ ថែមទាំងមធ្យោបាយធ្វើដំណើរក៏ជួបការពិបាកណាស់ដែរ នាំឲ្យកងទ័ពជាច្រើនបានស្លាប់នៅទីនេះ។ រហូតដល់ឆ្នាំ ១៩៨៥  ដែលយើងខ្ញុំទើបបានស្រាវជ្រាវ និងរកឃើញវិធីសាស្រ្តសម្រាប់ព្យាបាលជំងឺគ្រុនចាញ់នេះ។ ចាប់តាំងពីពេលនោះមក ជំងឺគ្រុនចាញ់នោមចេញឈាមទើបបានទប់ស្កាត់។

លោកបានមានប្រសាសន៍ទៀតថា គ្រានោះកងទ័ពស្ម័គ្រចិត្តវៀតណាមនៅជួបការលំបាកលំបិន ការខ្វះខាតណាស់ ប៉ុន្តែយើងតែតែផ្តល់ ជំនួយដល់កងទ័ព និងប្រជាជនកម្ពុជាដោយមានស្មារតី មិនទុកអោយប្រជាជនប្រទេសមិត្តស្លាប់ដោយសារភាពអត់ឃ្លាននិងជំងឺទេ។ គាត់នៅតែចងចាំយ៉ាងច្បាស់បានថា តាំងពីព្រលឹមព្រឹកថ្ងៃមួយ ខែកក្កដាឆ្នាំ១៩៨៤។ ក្នុងនាមជាមេបញ្ជាការកងវរសេនាតូច គាត់បានទទួលដំណឹងថា ប្រជាជនកម្ពុជាបីនាក់បានស្លាប់ដោយជំងឺអាសន្នរោគនៅឃុំឆ្ងាយដាច់ស្រយាលមួយនៃស្រុកវ៉ារិន ខេត្តសៀមរាប។  “ទទួលបានព័ត៌មានអាក្រក់ ភ្លាមៗពេលនោះយើងខ្ញុំបានដាក់ពង្រាយកម្លាំងពេទ្យយោធា  និងផ្តោតសំខាន់លើការការខិតខំប្រឹងប្រែងព្យាបាល ប្រជាពើរដ្ឋទាំងអស់ក្នុងប៉ុន្មានថ្ងៃបន្តបន្ទាប់ហើយជួយសង្គ្រោះជីវិតបានប្រជាជន១៦នាក់ទាំងចាស់ទាំងក្មេង និង ពន្លត់បានជំងឺអាសន្នរោគនេះជាស្រេច។

ហើយជាការពិតណាស់ កងទ័ពវៀតណាមក៏ត្រូវបានទទួលការថែទាំ រាប់អាន ស្រឡាញ់ពីប្រជាជនកម្ពុជា ហើយបានចាត់ទុកដូចជាជាបងប្អូន ជាកូនចៅក្នុងគ្រួសារផងដែរ។ ចំពោះរូបគាត់ផ្ទាល់ ជួនកាលទទួលបានគ្រាន់តែជាផ្លែឈើ និងបារីបន្តិចបន្តួចនោះក្តី តែនោះគឺជាទឹកចិត្តដ៏ស្មោះត្រង់នៃ ប្រជាជនស្លូតត្រង់នៃទឹកដីប្រាង្គប្រាសាទជូនចំពោះកងទ័ពអ៊ំហូ-កងទ័ពព្រះ-អ្នកដែលស្មាកៀកស្មាជាមួយកងទ័ព និងប្រជាជនកម្ពុជាបិទបញ្ចប់ទំព័រប្រវត្តិសាស្រ្តសែនងងឹត សែនជូរចត់ ដើម្បីជួយប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ បើកចេញនូវយុគសម័យនៃឯករាជ្យជាតិ សន្តិភាព សេរីភាពសម្រាប់ប្រទេសកម្ពុជា។

កាលពី៤០ឆ្នាំមុន ប្រទេសកម្ពុជាស្ទើរតែដូចគំនរផេះផង់។ ប៉ុន្តែបច្ចុប្បន្ននេះការពិតជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្រោយពីបិទប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងសែនឈឺចាប់នោះ ប្រទេសកម្ពុជា បានរស់រានមានជីវិតឡើងវិញពិតប្រាកដហើយ។

គាត់មានឱកាសត្រូវបានត្រឡប់មកកម្ពុជាពីរលើក ដើម្បីទៅទស្សនាសមរភូមិកាលពីមុន គាត់មានក្តីសប្បាយ រីករាយ រំភើបចិត្តខ្លាំងយ៉ាងក្រៃលែងដោយបានឃើញ ជាក់ស្តែងពីការអភិវឌ្ឍ ការប្រែប្រួលដ៏ធំធេងនៅលើទឹកដី អង្គរ។ ក្នុងអារម្មណ៍របស់គាត់មានក្តីមោទនៈដោយបាន រួមកម្លាំងតិចតាចមួយក្នុងការរស់រានមានជីវិតឡើងវិញនោះ។ គាត់ចែករំលែកដោយអារម្មណ៍ក្តុកក្តួលថា យើងខ្ញុំ យល់ឃើញយ៉ាងច្បាស់នូវមនោសញ្ចេតនាពីប្រជាជនកម្ពុជាជូនចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម។ ខ្ញុំក៏មានអារម្មណ៍សែនរំភើបចិត្តគ្រានឹកឃើញពីមិត្តរួមកងរបស់ខ្លួនដែលបានពលីជីវិតនៅកម្ពុជា។ ឈាមស្រស់ សាច់ស្រស់របស់វៀតណាមបានជួយឲ្យប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជន៍សាសន៍ដ៏ឃោឃៅ រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Minh Trung