leftcenterrightdel
ក្រុម​បាល់​ទាត់​ទាំង​អស់​ចូល​រួម​ការ​ប្រ​កួត (រូប​ថត៖ vnanet.vn)

ចូលរួមក្នុងការប្រកួតនេះមានបួនក្រុម៖ ក្រុមយុវជនស្ថានទូតវៀតណាម និងស្ថាប័នផ្សេងៗអម​ស្ថានទូត ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រុមយុវជនក្រសួងមហាផ្ទៃកម្ពុជា។

អញ្ជើញចូលរួមពិធីបើកការប្រកួតបាល់ទាត់មានលោក Nguyen Trac Toan អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឯកឧត្តម កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយតំណាងនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងមន្ត្រី យុវជនជាច្រើនមកពីក្រសួង ស្ថាប័ននានាបានចូលរួមក្នុងការប្រកួតនេះផងដែរ។

ថ្លែងក្នុងឱកាសនេះ តាងនាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Trac Toan បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃកម្ពុជា ដោយបានបង្កលក្ខណៈងាយស្រួល ក៏ដូចជាគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតបាល់ទាត់នេះ។ លោកបានបញ្ជាក់ថា ការប្រកួតបាល់ទាត់នេះត្រូវបានរៀបចំឡើងក្នុងបំណងពង្រឹងបន្ថែមទៀតនូវការយល់ដឹង ការផ្សារភ្ជាប់គ្នារវាងយុវជននៃប្រទេសទាំងពីរ ឆ្ពោះទៅការរំលឹកខួបទី៤០ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ចំណែកឯកឧត្តម កែ ប៊ុនខៀង បញ្ជាក់ថា តាមរយៈការប្រកួតបាល់ទាត់ យុវជននៃប្រទេសទាំងពីរ និងក្រសួង ស្ថាប័ន និងអង្គការនានានៃប្រទេសទាំងពីរ នឹងមានលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅឱកាសអបអរសាទរខួបលើកទី ៤០ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំលឹកគុណូបការៈរបស់យុទ្ធជន និងប្រជាជនកម្ពុជាស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីគ្រប់បែបយ៉ាង ដើម្បីការរស់រានឡើងវិញរបស់ប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan