វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងពីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងបំប៉ន់ចំណេះដឹង និងលើកកំពស់សមត្ថភាព និងវិធីសាស្រ្តស្រាវជ្រាវសម្រាប់នាយទាហាននៃកងយោធពលខេមរភូមិន្ទ។

ក្នុងអំឡុងពេលមួយខែ នាយទាហាននៃកងយោធពលខេមរភូមិន្ទត្រូវបានសិក្សាអំពីទ្រឹស្តីនៃយុទ្ធសាស្រ្តយោធា ទៅទស្សនកិច្ចសិក្សានៅអង្គភាពមួយចំនួននៃយោធភូមិភាគទី៤។

leftcenterrightdel
គណៈប្រតីភូនាយទាហាន​ស្រាវជ្រាវយុទ្ធសាស្រ្ត​យោ​ធា​នៃ​កង​យោ​ធពល​ខេមរភូមិន្ទ​ទៅ​ទស្ស​ន​កិច្ច​ការ​ងារ​នៅ​យោ​ធភូមិភាគ​ទី​៤ កង​ទ័ព​ប្រ​ជាជន​វៀតណាម​ (រូបថត៖ baoquankhu4.com.vn)

ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ត្រី Hoang Ky Lan អនុប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិបានវាយតំលៃថា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់គ្រូបង្រៀន សិក្ខាកាម និងស្ថាប័នពាក់ពាន់នានា វគ្គហ្វឹកហ្វឹនត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី Hoang Ky Lan រំពឹងថា ក្រោយរយៈពេលសិក្សានៅវៀតណាម នាយទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ នឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវរាល់ចំណេះដឹងដែលត្រូវបានសិក្សារៀនសូត្រ ដើម្បីបំពេញបានល្អនូវគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ៕

បកប្រែដោយ Duy Hoan