លោកវរសេនីយ៍ឯក Vo Tien Nghi មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Ha Tinh បានជម្រាប​ជូន​គណៈប្រ​តិភូ​អំពីស្ថានភាពនៅសងខាងព្រំដែន និងឆ្នេរសមុទ្ររបស់ខេត្ត និងលទ្ធផលនៃការបំពេញភារកិច្ចការពារព្រំដែនរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh នៅពេលកន្លងមក។ លោក Vo Tien Nghi បានចែករំលែកបទពិសោធន៍ក្នុងការការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអនុវត្តភារកិច្ចផ្សេងទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

តាំង​នាម​ឲ្យ​សិក្ខាកាម​ទាំង​អស់​  ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធីបានឲ្យដឹងថា ក្នុងរយៈពេលសិក្សានៅវិទ្យាស្ថា​ន​ការពារជាតិ​វៀតណាម សិក្ខាកាម​ទាំង​អស់បានស្រាវជ្រាវ និង​ស្វែងយល់អំពីប្រពៃណីកសាង និងការពារមាតុភូមិរបស់កងទ័ព និងប្រជាជនវៀតណាម រួមមានប្រពៃណីរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh ផងដែរ។ នេះគឺជាចំណេះដឹងដ៏ថ្លៃថ្នូចំពោះការសិក្សា​ស្រាវជ្រាវ​របស់សិក្ខាកាមទាំងអស់​។ តាមរយៈនោះ នឹង​ពង្រឹង​ចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Thuy Anh