ក្នុងពិធី លោក Nguyen Duc Nam បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អរបស់សិក្ខាកាម។ លោកនាយករងក៏រំពឹងថា សិក្ខាកាមទាំងឡាយនឹងអនុវត្តចំណេះដឹងដែលទើបរៀនបាននៅសាលាបណ្ឌិតសភាទ័ពជើងទឹកវៀតណាមដើម្បីបំរើប្រទេសជាតិ និងកងទ័ពជើងទឹកកម្ពុជា និងជាស្នូលក្នុងការកសាងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ baohaiquanvietnam.vn)

វគ្គបណ្ដុះបណ្ដាលក្នុងរយៈពេលមួយឆ្នាំសម្រាប់សិក្ខាកាម ៨ នាក់គឺក្នុងកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក្នុងបំណងជួយបណ្ដុះបណ្ដាលគ្រូបង្រៀនផ្នែកយុទ្ធវិធីនៃទ័ពជើងទឹកកម្ពុជា ឲ្យ​បំ​ពេញ​បានល្អ​នូវ​ភារកិច្ច​​ជា​គ្រូបង្រៀនផ្នែកយុទ្ធវិធីថ្នាក់កង​វរសេនាតូច​ នាយទាហានសេនាធិការប្រយុទ្ធនៅ​អង្គភាពទ័ពជើងទឹកកម្ពុជា៕

បកប្រែដោយ Thuy Anh