ក្នុងឱកាសនេះ លោក Nguyen Van Trung បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងផ្នែកផែនការ និងវិនិយោគនៃប្រទេសទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ លទ្ធផលនេះបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសនីមួយៗ និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ mpi.gov.vn)

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសនីមួយៗ និងពិភាក្សាអំពីវិធានការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ។ ព្រមទាំង ឯកភាពភារកិច្ចមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៩។

លោក ហ៊ូ តាំងអេង បានវាយតំលៃខ្ពស់ចំពោះការជួយគាំទ្ររបស់ក្រុមអ្នកជំនាញការវៀតណាមក្នុងការហ្វឹកហាត់ឲ្យមន្រ្តីនៃក្រសួងផែនការនៅខេត្តមួយចំនួនរបស់កម្ពុជា និងសម្ដែងនូវអំណរគុណចំពោះការផ្ដល់ប្រាក់ជំនួយ ៣ ពាន់លានដុងឲ្យខេត្តចំនួន៤ របស់កម្ពុជា និងការកសាងកម្មវិធី software ដើម្បីគណនា GDP នៅខេត្ត និងទីក្រុងមួយចំនួនរបស់កម្ពុជា។

leftcenterrightdel
លោក Nguyen Van Trung និងលោក ហ៊ូ តាំងអេង ជូនកំណត់ហេតុនៃកិច្ចប្រជុំលើកទី៩ (រូបថត៖ mpi.gov.vn)

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារបស់ក្រុមអ្នកជំនាញការនៃក្រសួងទាំងពីរអំពីការសុក្រិត “ក្របខ័ណ្ឌកិច្ចព្រមព្រៀងស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចវៀតណាម-កម្ពុជាដល់ឆ្នាំ២០៣០” ដែលបានចុះហត្ថលេខានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងឱកាសលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong អញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពប្រគល់សិទ្ធិឲ្យក្រុមអ្នកជំនាញនៃក្រសួងផែនការទាំងពីរកសាង “ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជាដល់ឆ្នាំ២០៣០”។

ទទួលសិទ្ធិពីរដ្ឋមន្រ្តីទាំងពីររូប លោកអនុរដ្ឋមន្រ្តី និងលោករដ្ឋលេខាធិការបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្រ្តីនៃក្រសួងផែនការនិងវិនិយោគវៀតណាមនិងក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Thanh Cong