leftcenterrightdel
រូបថតឧទាហរណ៍

តំណាងទាំងឡាយរបស់អង្គភាពទាំងពីរបានចូលរួមកម្មវិធីសិល្បៈ; ការប្រកួតកីឡាមិត្តភាព; ទស្សនារមណីយដ្ឋានរបស់ក្រុង Da Lat; ការជួបសំណេះសំណាលរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាម និងកម្ពុជា និងបញ្ជាក់លើតួនាទីដ៏សំខាន់របស់នាយទាហានវ័យក្មេងក្នុងការបំពេញភារកិច្ចការពារជាតិ សន្តិសុខ; ការចែករំលែកបទពិសោធន៍ក្នុងការសិក្សា ធ្វើការ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្ត រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពវៀតណាម - កម្ពុជា៕

បកប្រែដោយ Thuy Anh