leftcenterrightdel
លោក Nguyen Duc Y ថ្លែងក្នុងពិធី (រូបថត៖ bienphong.com.vn)

ក្នុងជំនួប លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Y នាយករងសាលាបានអបអរសាទរចំពោះលទ្ធផលដែលកម្ពុជាទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមក និងលើកសរសើរសិក្ខាកាមកម្ពុជាទាំងឡាយដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលលទ្ធផលល្អក្នុងការសិក្សារៀនសូត្រ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃសាលាជូនអំណោយឲ្យសិក្ខាកាម (រូបថត៖ bienphong.com.vn)

លោក Nguyen Duc Y ក៏រំពឹងថា សិក្ខាកាមទាំងឡាយនឹងលើកកម្ពស់ការទទួលខុសត្រូវ គោរព​វិន័យ និងការ​កំ​ណត់​នានា​របស់សាលា និងអង្គភាព ខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីក្លាយជាមន្ត្រី​ល្អ រួមចំណែកកសាងប្រទេសកម្ពុជាឲ្យកាន់តែសម្បូររុង​រឿង​ ហើយ​ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាមាន​ភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត៕

បកប្រែដោយ Thuy Anh