leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Kieu ជូនអំណោយឲ្យសិក្ខាកាមកម្ពុជា (រូបថត៖ baoquankhu5.vn)

មានប្រសាសន៍ក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Doan Kieu បានអបអរសាទរជូន​ចំ​ពោះកម្មាភិបាល នាយទាហាននៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទក្នុងពិធីបុណ្យជាតិ​របស់ប្រទេសកម្ពុជា ព្រមទាំងសម្ដែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក។

leftcenterrightdel
លោក Doan Kieu ថតរូបជាមួយគណៈនាយកសាលាយោធាភូមិភាគទី៥​ កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ និងសិក្ខាកាមកម្ពុជា (រូបថត៖ baoquankhu5.vn)

លោកឧត្តមសេនីយ៍ត្រី Doan Kieu បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងកម្ពុជានិយាយរួម កងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក និងការជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍនៃប្រទេសជាតិ។ លោកឧត្តមសេនីយ៍ត្រី Doan Kieu ជឿជាក់ថា ទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង” នឹងបន្តបានពង្រឹង និងពង្រីក សមស្របនឹងផលប្រយោជរួមរបស់ប្រទេសទាំងពីរ រួមវិភាគទានក្នុងការកសាងបរិស្ថានសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong