ភាគីទាំងពីរបានឯកភាពគ្នា​ថា នឹង​បន្ត​រក្សាទំនាក់ទំនងមិត្តភាព ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជននៅសងខាងព្រំដែន។ ព្រមទាំង ចែករំលែកបទពិសោធន៍ និងវិធានការក្នុងការឃោសនាឲ្យប្រជាជននៃភាគីទាំងពីរអំពីការអនុវត្តល្អបទកំណត់ព្រំដែន ប្រជាចលនា លប់បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ រៀបចំជំនួបប្រាស្រ័យវប្បធម៌ កីឡា និងសកម្មភាពចងសម្ព័ន្ធ​មេត្រីភាព សំដៅរឹតចំណងសាមគ្គីភាព ជិតស្និទ្ធរវាងប្រជាជននៅសងខាងព្រំដែន។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី H’Kim Hoa Byă ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្ត Dak Lak បញ្ជាក់ថា ទំនាក់ទំនងយ៉ាងរឹងមាំ និងយូរអង្វែងរវាងខេត្តទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលភាគីទាំងពីរខិតខំប្រឹងប្រែងរក្សា រួមចំណែកដល់ការរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងអភិវឌ្ឍន៍។ លោកស្រីរំពឹងថា ភាគីទាំងពីរនឹង​ពង្រីកកិច្ចការទក់ទងបរទេសប្រជាជន ការចែករំលែកបទពិសោធន៍ក្នុងកិច្ចការចលនាមហាជន បង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរបស់ខេត្តទាំងពីរ។

លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាប្រជាជនមណ្ឌលគីរី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហការលើគ្រប់វិស័យរវាងអាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរ Dak Lak និងខេត្តមណ្ឌលគីរី នៅពេលកន្លងមក។ ព្រមទាំង លោកក៏ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត Dak Lak ដែលបានជួយប្រជាជនខេត្តមណ្ឌលគីរី និងជឿជាក់ថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងរី​ក​ចម្រើន​ពីមួយទៅមួយថ្ងៃ ដើម្បីស្ថិរភាព សន្តិភាព មិត្តភាព និងអភិវឌ្ឍន៍នៅទាំងសងខាងព្រំដែន។

សូមរំលឹកថា នាថ្ងៃ៣០ តុលា គណៈប្រតិភូខេត្ត Dak Lak និងខេត្តមណ្ឌលគីរីបានចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈពិសេសជាច្រើន៕

បកប្រែដោយ Thanh Cong