ពិព័រណ៌ពាណិជ្ជកម្មវៀតណាមនៅកម្ពុជាបានប្រព្រឹត្តទៅពីថ្ងៃ២៦ ដល់ថ្ងៃ២៨ តុលា ឆ្នាំ២០១៨។ ពិព័រណ៌ពាណិជ្ជកម្មវៀតណាមមានស្ដង់ចំនួន ៣០ ស្តង់ មកពីសហគ្រាស​វៀត​ណាម និងស្តង់ចំនួន ១០ ស្តង់ មកពីសហគ្រាសកម្ពុជា ដោយមានទំនិញសម្បូរបែប និងមានគុណភាពល្អ។ ទន្ទិមនិងនោះ នៅពិព័រណ៌បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ កម្មវិធីវប្បធម៌​ម្ហូបអាហារដើម្បីបម្រើភ្ញៀវទេសចរមកទស្សនា និងទិញទំនិញ។

leftcenterrightdel
ពិធីបើកពិព័រណ៌ពាណិជ្ជកម្មវៀតណាម (រូបថត៖ vov.vn)

មានប្រសាសន៍ក្នុងពិធីបើក លោកស្រី Nguyen Thi Bich Thu នាយិកាមជ្ឈមណ្ឌល​ជំ​រុញ​ពាណិជ្ជកម្មខេត្ត Gia Lai បានឲ្យដឹងថា៖ ពិព័រណ៌ពាណិជ្ជកម្មវៀតណាមជាស្ពានតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ តាមរយៈនោះ នឹង​ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម ផ្លាស់ប្តូរវប្បធម៌របស់ប្រទេសទាំងពីរ វៀតណាម - កម្ពុជានិយាយរួម និងរវាងប្រជាជនខេត្ត Gia Lai និងខេត្តរតនគិរីនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh