ជំនួសមុខកងទ័ពការពារព្រំដែនខេត្ត Tay Ninh លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តបានថ្លែងថា ការផ្តល់ជំនួយជាស៊ីម៉ងត៍ចំនួន ១៥ តោននេះសម្រាប់ជួយកម្លាំងយោធាខេត្តស្វាយរៀងក្នុងការកសាង និងជួសជុលបន្ទាយ។ ព្រមទាំងរំពឹងថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រងការពារព្រំដែន ធ្វើឲ្យទំនាក់ទំនងមិត្តភាពនេះរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ផ្តល់ជំនួយជាស៊ីម៉ងត៍ចំនួន ១៥ តោនឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

តាងនាមបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងបានទទួលអំណោយពីកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងរយៈពេលកន្លងមក។ នេះគឺជាលើកទីពីរហើយ​ដែលកងទ័ពការពារព្រំដែនខេត្ត Tay Ninh ផ្តល់ជំនួយជាស៊ីម៉ងត៍ឲ្យតំបន់ប្រតិបត្តិការសឹករងក្នុងការកសាង និងជួសជុលបន្ទាយ៕

បកប្រែដោយ Thuy Anh