នេះគឺជាស្តូបមិត្តភាពលើកទី ១១ ដែលបានសាងសង់និងសម្ពោធ តាមការដឹនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន កាត់ខ្សែបូសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា

ការស្ថាបនានិងសម្ពោធស្តូបនេះមានគោលបំណងរំលឹកវិញ្ញាក្ខ័ន្ធ និងគុណបំណាច់យ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងយុទ្ធជនស្នេហាជាតិកម្ពុជាដែលបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួន ដើម្បីរំដោះប្រទេសជាតិ និងមាតុភូមិកម្ពុជាឲ្យរូចផុតពីរបបប្រល័យពូជសាសន៍។ ម្យ៉ាងវិញទៀត ស្តូបនេះគឺជានិមិត្តរូបបញ្ជាក់ពីចំណងមិត្តភាពរវវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរដែលធ្លាប់រួមសាមគី្គគ្នា ប្រកៀកស្មាគ្នា ដើម្បីរំដោះនិងធ្វើឲ្យប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លាដូចសព្វថ្ងៃនេះផងដែរ៕

តាម vovworld.vn