បច្ចុប្បន្ន នៅច្រកទ្វារព្រំដែន Phuoc Tan កម្លាំងសមត្ថកិច្ចត្រូវបានរៀបចំយ៉ាងគ្រប់គ្រាន់ ដើម្បីធានាការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងការធ្វើដំណើររបស់ប្រជាជននៅសងខាងព្រំដែន។ ភាគីកម្ពុជាក៏បានរៀបចំយ៉ាងគ្រប់គ្រាន់នៅច្រកទ្វារព្រំដែនបុសមនដែរ។

leftcenterrightdel
លោក Pham Van Tan ថ្លែងក្នុងពិធី (រូបថត៖ bienphong.com.vn)

ក្នុងពិធី លោក Pham Van Tan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសង្កត់ធ្ងន់ថា ក្រោយពីការបើកសម្ពោធច្រកទ្វារព្រំដែនទ្វេភាគី Phuoc Tan នឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងពីរ វៀតណាម និងកម្ពុជានិយាយរួម និងខេត្ត Tay Ninh ខេត្តស្វាយរៀងនិយាយដោយឡែក ស្របតាមនិន្នាការអភិវឌ្ឍ ការបម្រើឲ្យដំណើរការនៃឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងធំទូលាយរបស់ប្រទេសជាតិ៕

បកប្រែដោយ Thuy Anh