ក្រុមបេសកកម្មបានពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃ និងចែកអំណោយឲ្យប្រជាជនចំនួន ៣០០ នាក់ នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ ថវិកាសរុបសម្រាប់សកម្មភាពទាំងនេះគឺ ៦០ លានដុង ដែលអង្គាសដោយអង្គភាពចំនួន៣។

leftcenterrightdel
គ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យជម្ងឺឲ្យប្រជាជនកម្ពុជា

លោកវរសេនីយ៍ឯក Huynh Van Dong អនុប្រធាននយោបាយ កងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា៖ “ការពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃ និងចែកអំណោយឲ្យប្រជាជនកម្ពុជាក្រីក្របានរៀបចំឡើងជាប្រចាំ និងប្រ​កប​ដោយ​ប្រសិទ្ធភាព រួមចំណែកបង្កើនគុណភាពក្នុុងការថែទាំសុខភាពឲ្យប្រជាជនកម្ពុជានៅឃុំចំនួន២ នៃខេត្តតាកែវ និងខេត្តកណ្ដាល។ សកម្មភាពទាំងនេះបានពង្រឹង​ទំនាក់ទំនងសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍរវាងអាជ្ញាធរ កង​កម្លាំងការពារព្រំដែន និងប្រជាជននៃប្រទេសទាំងពីរ”៕

បកប្រែដោយ Thuy Anh