លោក ខៀវ កញ្ញារីទ្ធ ស្វាគមន៍គណៈប្រតិភូអ្នកកាសែតវៀតណាមដែលដឹកនាំដោយលោក Nguyen Thai Thien អនុប្រធាននៃនាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាន និងគមនាគមន៍ទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ nguoilambao.vn)

ជំនួសមុខគណៈប្រតិភូ លោក Nguyen Thai Thien បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹក និងមិត្តភាពរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជម្រុញខ្លាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរថែមទៀត។

leftcenterrightdel
ប្រគល់អំណោយជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា (រូបថត៖ nguoilambao.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូវៀតណាមនឹងបំពេញទស្សនកិច្ចការងារនៅវិទ្យុជាតិកម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា និងមន្ទីរព័ត៌មានខេត្តសៀមរាបទៀតផង៕

បកប្រែដោយ Thuy Anh