អញ្ជើញចូលរួមកម្មវិធីបើកសប្តាហ៍វប្បធម៌មានវត្តមានពីសំណាក់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា លោក ហ៊ឹម ឆែម; រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា; អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Le Khanh Hai; លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh;  រួមជាមួយភ្ញៀវអន្តរជាតិ ប្រជាជនទីក្រុងភ្នំពេញ និង​អណិកជនវៀតណាមនៅកម្ពុជាយ៉ាងច្រើនកុះករ។

leftcenterrightdel
ការសម្ដែងសិល្បៈក្នុងកម្មវិធី (រូបថត៖ nhandan.com.vn)

មានប្រសាសន៍ក្នុងកម្មវិធីបើកសប្តាហ៍វប្បធម៌ លោក Le Khanh Hai បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនាបច្ចុប្បន្ននេះកាន់តែអភិវឌ្ឍល្អប្រសើរ និងទទួលបានលទ្ធផលសំខាន់ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ ជាដើម នាំមកនូវផលប្រយោជន៍យ៉ាងជាក់ស្ដែងឲ្យប្រជាជននៃប្រទេសទាំងពីរ។ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា” ឆ្នាំ២០១៨ បានធ្វើឡើងតាមផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងវៀតណាម និងកម្ពុជា ដំណាក់កាល ២០១៨ - ២០២២។ តាមរយៈព្រឹត្តិការណ៍នេះ កម្មវិធីនឹងបង្ហាញជូនដល់ទស្សនិកជនកម្ពុជា និងមិត្តភក្តិអន្តរជាតិនូវលក្ខណៈស្រស់ស្អាតនៃវប្បធម៌វៀតណាម។

leftcenterrightdel
ការសម្តែងរបាំក្នុងកម្មវិធី (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះ លោកស្រី ភឿង សកុណាបញ្ជាក់ថា កម្ពុជា និងវៀតណាមគឺជាប្រទេសជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានវិស័យវប្បធម៌ រួមចំណែកតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ តាមផែនការ បន្ទាប់ពីការសម្ដែងសិល្បៈនៅរាជធានីភ្នំពេញ ក្រុមសិល្បករវៀតណាមនឹងទៅសម្ដែងនៅខេត្តបាត់ដំបងទៀតផង៕

បកប្រែដោយ Thuy Anh