ភាគីទាំងពីរបានវាយតំលៃថា ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពព្រំដែន សហការក្នុងការប្រយុទ្ធនឹងឧបាយកលនៃអង្គការភេរវកម្មនានា និងឧក្រិដ្ឋកម្មដែលប៉ះពាល់នឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ ជាពិសេសគឺការផ្សព្វផ្សាយសកម្មភាពចាក់ចុច និងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ ។

leftcenterrightdel
ថ្នាក់ដឹកនាំទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ bienphong.com.vn)

កងទ័ពការពារព្រំដែនខេត្ត Kon Tum និងស្នងការដ្ឋាននគរបាលខេត្តរតនគីរីសហការយ៉ាងជិតស្និទ្ធក្នុងការយាមល្បាតទ្វេភាគី គ្រប់គ្រង ការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការលុកលុយព្រំដែន។

ភាគីទាំងពីរបានធ្វើសេនាធិការជូនអាជ្ញាធរនៅគ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់ព្រំដែន ជម្រុញការឃោសនាឲ្យប្រជាជននៅតំបន់ព្រំដែនអំពីចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំង ឯកភាពខ្លឹមសាររៀបចំជំនួបប្រាស្រ័យមិត្តភាពព្រំដែនលើកទី១ ជួបសំណេះសំណាល ផ្លាស់ប្ដូរវប្បធម៌ សិល្បៈ ប្រគល់អាហារូបករណ៍ និងអំណោយ ពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃឲ្យប្រជាជននៅតំបន់ព្រំដែន។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីអនុវត្តបានល្អការសហការនៅពេលខាងមុខនេះ៕

បកប្រែដោយ Thanh Cong