leftcenterrightdel
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថតរូបអនុស្សាវរីយ៍ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលនៅសម័យប្រជុំលើកដំបូងនីតិកាល ៦នៃរដ្ឋសភា (រូបថត៖ vnanet.vn)

 

នៅក្នុងសារលិខិតជូនពរនេះ ថ្នាក់ដឹកនាំវៀតណាមបន្តអះអាងពីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ក្នុងពេលកន្លងមក បានបង្ហាញពីការជឿទុកចិត្តរបស់ប្រទេស និងប្រជាជនកម្ពុជាផ្ដល់ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តរក្សាសន្តិភាព ឯករាជ្យ អព្យាក្រឹត្យ ស្ថិរភាព និងវិបុលភាព ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។

ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់ដែរថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជានឹងបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងក្លាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។

នៅថ្ងៃដដែល លោកឧបនាយករដ្ឋមន្ដ្រី Pham Binh Minh រដ្ឋមន្ដ្រីការបរទេសវៀតណាមក៏បានផ្ញើសារលិខិតជូនពរចំពោះលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ៕

បកប្រែដោយ Pham Diep