ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP), សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី,  ប្រធានព្រឹទ្ធសភាកម្ពុជាលោក សាយ ឈុំ និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតជូនពរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោកប្រធានរដ្ឋ Tran Dai Quang , លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc , លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ក្នុងសារលិខិត ថ្នាក់ដឹកនាំកម្ពុជាបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមទទួលបានក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់តួនាទីរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំកម្ពុជាបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងរវាងបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា - វៀតណាម ការប្តេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Thuy Anh