ក្នុងឱកាសនេះ លោកជំទាវ ម៉ែន សំអនបានចែករំលែកថា ប្រទេសទាំងពីរ វៀតណាម-កម្ពុជា មានទំនាក់ទំនងមិត្តភាពតាំងពីយូរលង់មកហើយ  ដែលត្រូវបានពូនជ្រំដោយច្រើនជំនាន់ និងកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងជាក់ស្តែងគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរតែងតែបានថែរក្សា ពង្រឹង និងពង្រីកជានិច្ច។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកម្មវិធី “បណ្តុះពន្លកមិត្តភាព” របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានកសាង ពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកជំទាវក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការតស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត- ខ្មែរក្រហម ជួយឲ្យប្រទេសកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ លោកជំទាវបានអះអាងថា ក្នុងតួនាទី និងឋានៈរបស់ខ្លួន លោកជំទាវនឹងរួមជាមួយសមាគមមិត្តភាព កម្ពុជា-វៀតណាម សហការយ៉ាងសកម្មថែមទៀតជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ពូនជ្រំឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vu Mao ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា។ (រូបថត៖ vnanet.vn)

លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជូនពរប្រទេស​កម្ពុជា​ ដោយបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៦ ប្រកបដោយជោគជ័យ ព្រមទាំងបញ្ជាក់ថា ជ័យជំនះរបស់គណបក្សប្រជាជន (CPP) នឹងជាមូលដ្ឋានសម្រាប់ប្រទេសកម្ពុជាបន្តការអភិវឌ្ឍ និងពង្រឹងឋានៈរបស់ខ្លួននៅក្នុងតំបន់ និងលើពិភពលោក ហើយនិងបង្កលក្ខណៈងាយស្រួល ដល់សមាគមទាំងពីរ ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Vu Mao បានសង្កត់ធ្ងន់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា នឹងបន្តរួមដំណើរជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម អនុវត្តរាល់គោលដៅ គោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមចំណែកកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang