leftcenterrightdel
ក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

ថ្លែងមតិក្នុងពិធីនេះលោក Nguyen Thanh Dung នាយកធនាគារ Agribank វៀតណាមប្រចាំនៅកម្ពុជា និងជាប្រធានក្លឹបនេះបានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ សហគ្រាសវៀតណាមចំនួនជាង ២០០ ដែលកំពុងវិនិយោគទុន និងធ្វើអាជីវកម្មនៅកម្ពុជាដោយមានដើមទុនចុះបញ្ជីពាណិជ្ជកម្មលើសពី ៣ ពាន់លានដុល្លារអាមេរិក។ ហើយក្នុងនោះភាគច្រើនផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗដូចជា ទូរគមនាគមន៍ ហិរញ្ញវត្ថុ សុខាភិបាល អប់រំ។ល។

ក្នុងរយៈពេលដំណើរការធ្វើអាជីវកម្មនៅទីនេះ ក្រៅពីលក្ខណៈងាយស្រួលដែលបណ្តាលមកពីគោលការណ៍ធំៗរបស់រដ្ឋាភិបាលទាំងពីរវៀតណាម និងកម្ពុជានោះ សហគ្រាសវៀតណាមក៏ត្រូវតែប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនដូចជាបញ្ហាអំពីប្រភពទុន ពន្ធដារ បែបបទនីតិវិធី និងព័ត៌មានអាជីវកម្មជាដើម។ ការដែលបង្កើតបានក្លឹមអាជីវកម្មវៀតណាមនៅកម្ពុជានេះឲ្យស្ថិតក្រោមការគាំពារពីសំណាក់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានោះគឺដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់សហគ្រាសទាំងអស់ក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក្លឹបអាជីវកម្មនេះនឹងជួយបង្កើតនូវបរិយាកាសរួមមួយដោយអាចជួយចែករំលែកព័ត៌មានដល់សហគ្រាសវៀតណាមនៅកម្ពុជាទាំងអស់ដែលកំពុងមានគោលបំណងចង់ពង្រីកការធ្វើអាជីវកម្មនៅទីផ្សារកម្ពុជា។ ហើយទន្ទឹមនឹងនោះ ក្លឹបនេះក៏រួមចំណែកយ៉ាងសកម្មជាងនេះទៅទៀតដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកម្ពុជាផងដែរ៕

បកប្រែដោយ Minh Trung