ក្រុមបេសកកម្មក៏បានផ្សព្វផ្សាយឲ្យប្រជាជនប្រទេសមិត្តអំពីការធ្វើអនាម័យបរិស្ថាន និងការបង្ការជំងឺ។ ថវិកាសរុប ១៥០ លានដុងសម្រាប់សកម្មភាពនេះបានផ្តល់ហិរញ្ញប្បទានដោយលោកស្រី Luong Thuy Lien អាជីវករម្នាក់នៅទីក្រុងហូជីមិញ។

leftcenterrightdel
គ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យជម្ងឺឲ្យប្រជាជនឃុំភ្នំដិន និងឃុំសោម (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ទោ Le Hoang Viet ប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៦០ ទិវាប្រពៃណីកងទ័ពការពារព្រំដែន (៣/៣/១៩៥៩ – ៣/៣/២០១៩) និងលើកទី៣០ ថ្ងៃប្រជាជនទាំងមូលការពារព្រំដែន (៣/៣/១៩៨៩ – ៣/៣/២០១៩)។ ព្រមទាំងសកម្មភាពទាំងនេះគឺសំដៅពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រជាជន អាជ្ញាធរ និងកងកម្លាំងនៅសងខាងព្រំដែន រួមគ្នាកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការ និងអភិវឌ្ឍន៍ដោយនិរន្តរភាព៕

បកប្រែដោយ Thuy Anh