leftcenterrightdel
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (រូប​ថត៖ infonet.vn)

សារលិខិតនេះមានខ្លឹមសារដូចជា៖

“គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ពិតជាមានការសប្បាយ រីករាយយ៉ាងក្រៃលែងចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨  ប្រកបដោយជោគជ័យ សេរី ប្រជាធិបតេយ្យ យុត្តិធម៌ សន្តិសុខ សុវត្តិភាព ហើយគណបក្សប្រជាជនកម្ពុជាដណ្តើមបានជ័យជម្នះយ៉ាងធំធេង”

យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្រពីប្រជាជនកម្ពុជា រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជានឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗខាងមុខនេះដើម្បីបន្តដឹកនាំប្រជាជនកម្ពុជាឆ្លងកាត់រាល់ឧបសគ្គ កសាងប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងមានទំនាក់ទំនងមិត្តភាពជាមួយគ្រប់ប្រទេសនៅលើពិភពលោក ជាពិសេសជាមួយបណ្តាប្រទេសជិតខាង និងនៅក្នុងតំបន់ផងដែរ"៕

បកប្រែដោយ Duy Hoan