leftcenterrightdel
លោក Tran Quang Phuong ប្រគល់ ៣ ពាន់លានដុងជូនយោធភូមិភាគទី១ (រូបថត៖ baoquankhu5.vn)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។ លោក Tran Quang Phuong បានសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះមានការរួមចំណែកដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី១។

leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី៥ ទៅដាក់កម្រងផ្កា និងអុជធូបនៅស្ដូបឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី វៀតណាម - កម្ពុជា នៅខេត្តស្ទឹងត្រែង (រូបថត៖ baoquankhu5.vn)

ក្នុងឱកាសនេះ យោធភូមិភាគទី៥ បានប្រគល់ ៣ ពាន់លានដុងជូនយោធភូមិភាគទី១ សម្រាប់ សាងសង់ផ្ទះទទួលភ្ញៀវ។ សូមរំលឹកថា គណៈប្រតិភូយោធភូមិភាគទី៥ បានទៅដាក់កម្រងផ្កា និងអុជធូបនៅស្ដូបឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីវៀតណាម - កម្ពុជានៅខេត្តស្ទឹងត្រែង៕

បកប្រែដោយ Thuy Anh