leftcenterrightdel
គណៈប្រតិបត្តិនៃសហគមមិត្តភាពវៀតណាម - កម្ពុជា ខ័ណ្ឌ Lien Chieu អាណត្តិឆ្នាំ២០១៨ - ២០២៣

អញ្ជើញចូលរួមក្នុងពិធីមានសាច់ញាត្តិរបស់យុទ្ធជនពលី និងអតីតយុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលធ្លាប់បំពេញបេសកម្មនៅកម្ពុជាជាង២០០នាក់។

នៅខ័ណ្ណ Lien Chieu មានសមាជិកចំនួន ៤៥០ នាក់។ អង្គសន្និបាតបានជ្រើសតាំងគណៈប្រតិបត្តិសម្រាប់អាណត្តិឆ្នាំ២០១៨ - ២០២៣ រួមមានសមាជិកចំនួន ១៧ នាក់ ដោយ​លោក Nguyen Ngoc Na អតីតប្រធានសេនាធិការយោធភូមិភាគទី៥ ធ្វើជាប្រធាន។

នាពេលកន្លងមក សមាគមបានអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាអំពាវនាវការជួយឧបត្ថម្ភពីសហគ្រាសដើម្បីជួយឲ្យសមាជិករបស់ខ្លួនដែលមានការរស់នៅលំបាក ហើយចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររបស់យុទ្ធជនពលីជីវិតនៅប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសនេះ សមាគមបានផ្តល់ថវិកាសម្រាប់ជួសជុលផ្ទះជូនសមាជិក៤នាក់ ដែលក្នុងនោះ សមាជិកម្នាក់ៗទទួលបានថវិកាចំនួន២០លានវៀតណាមដុង៕

បកប្រែដោយ Thanh Cong