leftcenterrightdel
លោក Ho Quang Tam ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត DaK LaK ថ្លែងក្នុងសន្និបាត (រូបថត៖ thoidai.com.vn)

 

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៨ សមាគមបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើការងារមួយចំនួនដូចជា៖ ការរៀបចំការផ្សព្វផ្សាយឲ្យសមាជិករបស់ខ្លួនអំពីសន្ធិសញ្ញា កិច្ចព្រមព្រៀង និងបទបញ្ញត្តិផ្សេងៗ ដែលទាក់ទងនឹងព្រំដែនដីគោក សហការជាមួយបណ្តាប៉ុស្តិ៍ការពារព្រំដែនក្នុងការផ្សព្វផ្សាយអំពីគោលមាគ៌ាលើវិស័យការបរទេសរបស់បក្ស និងរដ្ឋ រៀបចំឲ្យប្រជាជនខ្មែរទៅជួបញាតិសន្តាននៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ។ ការងារទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ស្មារតីទទួលខុសត្រូវសំរាប់ប្រជាជន និងចូលរួមក្នុងការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព ៕

បក​ប្រែ​ដោយ Duy Hoan